ខេត្ត Tay Ninh ផ្តោតសំខាន់លើការដោះស្រាយឲ្យបានចប់សព្វគ្រប់នូវឯកសារនៅសេសសល់ ស្តីពីគោលនយោបាយសម្រាប់ជនមានគុណូបការៈ

(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ ក្រុមការងាររបស់ក្រសួងការងារ -យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី លោក Dao Ngoc Dung  បានអញ្ជើញធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh  ស្តីពីការអនុវត្តគោលនយោបាយការងារ និងជនមាមគុណូបការៈ និងសង្គមនៅក្នុងតំបន់។
ខេត្ត Tay Ninh ផ្តោតសំខាន់លើការដោះស្រាយឲ្យបានចប់សព្វគ្រប់នូវឯកសារនៅសេសសល់ ស្តីពីគោលនយោបាយសម្រាប់ជនមានគុណូបការៈ - ảnh 1រដ្ឋមន្ត្រីក្រសួងការងារ -យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung (រូបថត៖ baodansinh.vn)

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Dao Ngoc Dung បានវាយតម្លៃខ្ពស់ចំពោះខេត្ត Tay Ninh ដែលបានផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ-សង្គមនិងប្រជាជន ជាពិសេសគឺធនធានមនុស្សដែលមានគុណភាពខ្ពស់។ ខេត្តក៏សម្រេចបានសមិទ្ធិផលជាច្រើនលើវិស័យផ្សេងៗ ក្នុងនោះរួមមានការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

លោក Dao Ngoc Dung ក៏បានសង្ឃឹមថានាពេលខាងមុខខេត្ត Tay Ninh ចាំបាច់ត្រូវបន្តអនុវត្តកម្មវិធីស្តីពីគោលដៅជាតិក្នុងការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ព្រមទាំង ផ្តោតសំខាន់លើការពង្រីកតួនាទីមជ្ឈភាពរបស់ប្រជាជនក្នុងការបំផុសចលនា កសាងជនបទថ្មីនិងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ