ខេត្ត Thai Nguyen ត្រូវធ្វើបានល្អកិច្ចការកសាងបក្ស កសាងប្រព័ន្ធនយោបាយ
(VOVWORLD) - នារសៀលថ្ងៃទី២សីហា លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អន្ត្រៃយ៍លេខាធិការដ្ឋានមជ្ឈឹមបក្សរួមជាមួយក្រុមការងារមជ្ឈឹមបានជួបធ្វើការជាមួយគណកម្មការអចិន្ត្រៃយ៍គណកម្មាធិការបក្សខេត្ត Thai Nguyen ស្តីពីលទ្ធផលពាក់កណ្តាលអាណត្តិអនុ វត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្ត លើកទី១៩ អាណត្តិ២០១៥-២០២០។
លោក Tran Quoc Vuong អញ្ជើញថ្លែងមតិក្នុងពិធី |
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីនិងឯកភាពគ្នាក្នុងគណប្រតិបត្តិការបក្សភាគខេត្ត គណកម្មាធិការអចិន្ត្រៃយ៍ គណកម្មាធិការបក្សខេត្ត តាមនោះបង្កើតឡើងកម្លាំងសំយោគ បរិយាកាសងាយស្រួលសម្រាប់វិនិយោគ ហើយការធ្វើអាជីវកម្មបានផ្លាស់ប្តូរគួរឲ្យ កត់ សម្គាល់។ នេះជាកម្លាំងចលករសម្រាប់ខេត្ត Thai Nguyen អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចដោយបានដើរទន្ទឹមជាមួយការដោះស្រាយលើបញ្ហាកើតមានឡើងក្នុងសង្គម បញ្ហាសុខាភិបាល អប់រំ សុខុមាលភាពសង្គម សន្តិសុខនិងការពារជាតិ។
ដោយបានសង្កត់ធ្ងន់ថា ខេត្ត Thai Nguyen ជាតំបន់អំណោយផលដោយមានផលិត ផលតែល្បីឈ្មោះ លោក Tran Quoc Vuong បានស្នើឲ្យខេត្តគប្បីលើកម្ពស់ថែមទៀតគុណភាពតែនិងពាណិជ្ជសញ្ញាតែ ដោយរួមបញ្ជូលការអភិវឌ្ឍភូមិរបរផលិតតែជាមួយការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីផងដែរ៕