ខេត្ត Thanh Hoa ចាប់ផ្តើមរដូវកាលទេសចរណ៍ឆ្នេរ Sam Son ឆ្នាំ ២០២២
(VOVWORLD) - នាយប់ថ្ងៃទី ១០ មេសា គណៈកម្មាធិការប្រជាជនទីក្រុង Sam Son ខេត្ត Thanh Hoa បានប្រារព្ធពិធីបុណ្យស្នេហា - Hon Trong Mai ឆ្នាំ ២០២២។ នេះជាសកម្មភាពចាប់ផ្តើមរដូវទេសចរណ៍រដូវក្តៅ Sam Son ឆ្នាំនេះ។
ពិធីបុណ្យស្នេហា - Hon Trong Mai ឆ្នាំ ២០២២ រួមមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ កម្មវិធីសិល្បៈជាមួយប្រធានបទ "លើកតម្កើងសេចក្តីស្រឡាញ់"; ការប្រកួតស្ពុកអាហារគ្រួសារ; ពិធីបើកមហោស្រពកីឡាទីក្រុងលើកទី៩ និងមហោស្រពកីឡាទីក្រុង Sam Son ឆ្នាំ២០២២…ជាដើម។
កន្លែងទេសភាពជាតិ Hon Trong Mai ស្ថិតនៅលើជួរភ្នំ Truong Le (ទីក្រុង Sam Son) គឺជាបេតិកភណ្ឌទេសភាពថ្នាក់ជាតិ។ Hon Trong Mai បានក្លាយទៅជានិមិត្ដរូបនៃសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ប្រជាជនវៀតណាម ក៏ដូចជា ជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរពេលមកទស្សនា Sam Son ម្តងៗ៕