|
ប្រជាជនគ្រប់ស្រទាប់ស្វាគមន៍មហាសន្និបាតតំណាងបក្សភាគខេត្ត Thanh Hoa លើកទី១៨ |
(VOVworld) - នាព្រឹកថ្ងៃទី២៣ កញ្ញា នៅទីក្រុង Thanh Hoa ភាគកណ្ដាលវៀតណាម
បានប្រារព្ធមហាសន្និបាតតំណាងបក្សភាគខេត្តលើកទី១៨ អាណត្តិ ២០១៥-២០២០
។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសំណូមពរឲ្យ
ខេត្ត Thanh Hoa ចាំបាច់ត្រូវត្រៀមរៀបចំយ៉ាងម៉ត់ចត់ ដើម្បីឆ្លៀតយកឱកាស ឆ្លង
កាត់លើការសាកល្បង លើកកំពស់ប្រសិទ្ធិភាពនិង កម្លាំងប្រកួតប្រជែងរបស់ខឿន
សេដ្ឋកិច្ចដើម្បីធ្វើសមាហរណកម្មប្រកបដោយ ជោគជ័យ៖
“ខេត្ត Thanh Hoa ចាំបាច់ត្រូវកែលំអរថែមទៀតនូវបរិយាកាសវិនិយោគដើម្បី ទាក់
ទាញយ៉ាងខ្លាំងក្លាប្រភពទុននៅក្នុងប្រទេសនិងពីបរទេស ជំរុញខ្លាំងការផ្លាស់ប្ដូរ
ថ្មីនិងប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផ្នែកសេដ្ឋកិច្ចទាំងឡាយ ព្រមទាំងលើក
កំពស់គុណភាពប្រភពធនធានមនុស្សដើម្បីបង្កើតឡើងវឌ្ឍន៍ភាពលោតផ្លោះ។
ប្រមូលផ្ដុំវិនិយោគអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ តភ្ជាប់ជាមួយខេត្តដទៃ ក្នុងតំបន់
លើកកំពស់ប្រសិទ្ធិភាពនៃការអភិវឌ្ឍន៍តំបន់ទាំងស្រុងនិងយកចិត្តទុកដាក់ដល់
ភារកិច្ចការពារបរិស្ថាន អភិវឌ្ឍន៍នគរទំនើប”៕