ខេត្ត Thua Thien –Hue ខិតខំប្រឹងប្រែងសម្រេចគោលដៅការពារនិងអភិវឌ្ឍន៍ព្រៃក្នុងឆ្នាំ២០១៨

(VOVWORLD) -នាថ្ងៃទី២២ខែកុម្ភៈ ខេត្ត Thua Thien-Hue បានរៀបចំពិធីបំផុស “បុណ្យតេតដាំដើម ឈើរំលឹកគុណលោកប្រធានហូជីមិញជានិរន្ត” និទាឃរដូវ ឆ្នាំច សំរឹទ្ធស័ក ២០១៨។


អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue លោក Nguyen Van Phuong បានសង្កត់ធ្ងន់ថា “បុណ្យ តេតដាំដើមឈើ” នេះជា លក្ខណៈវប្បធម៌ប្រពៃណីក៏ល្អប្រសើររបស់ប្រ ជាជន ចាប់ផ្តើមចលនាដាំដើមឈើ បង្កើតព្រៃជារៀងរាល់ឆ្នាំ។ នាពេលខាងមុខ តំបន់នានាក្នុងខេត្ត នឹងបន្តកែលំអគុណ ភាពព្រៃធម្មជាតិ ជម្រុញការដាំដើមឈើសេដ្ឋកិច្ច ជាពិសេស បង្កើនការដាំដើមឈើ តាមមណ្ឌលឧស្សាហកម្ម វិថីនានានិងសាលារៀន។ ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ គប្បីសកម្មថែមទៀត ខិតខំបំពេញល្អរាល់គោលដៅ ភារកិច្ចគ្រប់គ្រង ការ ពារនិងអភិវឌ្ឍន៍ព្រៃឈើក្នុងឆ្នាំ២០១៨ រូមចំណែកសម្រេចគោលដៅរុក្ខកម្មនិរន្តរភាពដំណាក់កាល ២០១៦-២០២០៕


ប្រតិកម្មទៅវិញ

ផ្សេងៗ