ខេត្ត Thua Thien - Hue តភ្ជាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា
(VOVWORLD) - ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Phuong បានឧទ្ទេសនាមអំពីលក្ខណៈលេចធ្លោរបស់ខេត្ត ព្រមទាំងបានឲ្យដឹងថា កាលពីមុន ជើងហោះហើរអន្តរជាតិពីទីក្រុង Hue ទៅកាន់ Luong Pha Bang (ឡាវ) និងសៀមរាប (កម្ពុជា) ត្រូវបានបើកដើម្បី តភ្ជាប់រវាងអតីតរាជធានីនៃប្រទេសឥណ្ឌូចិនទាំងបី។
ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានអញ្ជើញចូលជួបសម្តែងការគួរសម ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue (រូបថត៖ VNA) |
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរបស់ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម នៅទីក្រុង Hue (ខេត្ត Thua Thien - Hue) នារសៀលថ្ងៃទី១១ ខែតុលា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានអញ្ជើញចូលជួបសម្តែងការគួរសម ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue។
ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Phuong បានឧទ្ទេសនាមអំពីលក្ខណៈលេចធ្លោរបស់ខេត្ត ព្រមទាំងបានឲ្យដឹងថា កាលពីមុន ជើងហោះហើរអន្តរជាតិពីទីក្រុង Hue ទៅកាន់ Luong Pha Bang (ឡាវ) និងសៀមរាប (កម្ពុជា) ត្រូវបានបើកដើម្បី តភ្ជាប់រវាងអតីតរាជធានីនៃប្រទេសឥណ្ឌូចិនទាំងបី។ ទោះជាយ៉ាងណា ដោយសារហេតុផលផ្សេងៗ នាបច្ចុប្បន្ន ជើងហោះហើរនេះត្រូវបានបញ្ឈប់វិញ។ ខេត្ត Thua Thien Hue សង្ឃឹមថានាពេលខាងមុខ ជើងហោះហើរនេះនឹងត្រូវបានបើកឡើងវិញ ដើម្បីតភ្ជាប់គោលដៅទេសចរណ៍នានា ព្រមទាំងមានព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជាច្រើនរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា នៅទីក្រុង Hue ។
ជាការឆ្លើយតប ទេសរដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានសម្តែងសេចក្តីសោមនស្សរីករាយ នៅពេលអញ្ជើញមកទស្សនាអតីតរាជធានី Hue ដែលជានគរបេតិកភណ្ឌដ៏ល្បីល្បាញរបស់វៀតណាម ហើយបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសទីកន្លែងនេះជាកន្លែងរៀបចំកិច្ចប្រជុំដ៏សំខាន់នេះផងដែរ៕