ខេត្ត Thua Thien Hue បើកពិធីបុណ្យ វិហារ Huyen Tran

(VOVWORLD) -នាព្រឹកថ្ងៃទី២៤ខែកុម្ភៈ នៅខេត្ត Thua Thien – Hue បានបើកពិធីបុណ្យ វិហារ Huyen Tran នៅជើងភ្នំ Ngu Phong ខ័ណ្ឌ An Tay ទីក្រុង Hue។

 

ខេត្ត Thua Thien Hue បើកពិធីបុណ្យ វិហារ Huyen Tran - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យ 

បន្ទាប់ពីពិធីសែន ព្រេននិងពិធីវាយស្គូបើកពិធីបុណ្យមក ប្រជាជនទីក្រុង Hue និងភ្ញៀវទេសចរបានទៅ អុជធូប រំលឹកវិញ្ញាណក្ខ័ន្ធនិងសម្តែងនូវការគោរពចំពោះ ស្តេច ព្រះពុទ្ធ Tran Nhan Tong និងម្ចាស់ក្សត្រី Huyen Tran ដែលជាបុព្វបុរសមានគុណូបការៈធំធេងក្នុងការ ពង្រីកទឹកដីប្រទេសជាតិ។ លោកស្រី Le Thi My Loan ជនមួយនាក់នៅខ័ណ្ឌ An Tay ទីក្រុង Hue បានចែករំលែកថា៖

        “ចូលរួមក្នុងពិធីបុណ្យនេះ ក្រៅពីបួងសួងឲ្យប្រទេសជាតិសុខសាន្តត្រាន ប្រជាជនរស់នៅក្នុងភាពសុខដុមរមនា្យមក ខ្ញុំក៏បានឧទ្ទិសកុសល សុំឲ្យក្រុមគ្រួសារ មិត្តភក្តិ និងសហការីជួបតែសេចក្តីសុខ។ មនុស្សគ្រប់រូបសុទ្ធតែបានរស់នៅដោយរាប់អានគ្នា ផងដែរ”។

        ក្នុងឱកាសនេះ សកម្មភាពវប្បធម៌ជាច្រើនក៏បានប្រព្រឹត្តទៅ ដូចជាសម្តែងក្បាច់ គុនប្រពៃណី ច្រៀងចម្រៀង choi ប្រកួតអុក សរសេរអក្សរផ្ចង់និងតាំងបង្ហាញនូវ ផលិតផលប្រពៃណីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ