ខេត្ត Tien Giang ពន្លឿនកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រីកខាងត្បូងក្នុងវិស័យបរិស្ថាន

ខេត្ត Tien Giang ពន្លឿនកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រីកខាងត្បូងក្នុងវិស័យបរិស្ថាន - ảnh 1
ខេត្ត Tien Giang ពន្លឿនកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រីកខាងត្បូងក្នុងវិស័យបរិស្ថាន (VOV)

        Vovworld-នាថ្ងៃទី៤មិថុនាគណៈប្រតិភូខេត្ត Tien Giang ដឹកនាំដោយលោក
Tran The Ngoc លេខាគណៈកម្មាធិការបក្សខេត្តបានជួបធ្វើការជាមួយដំណាង​
ក្រសួង​បរិស្ថានអាហ្វ្រីកខាងត្បូងសំដៅផ្លាស់ប្តូរព័ត៌មានបទពិសោធន៍និងស្វែង​
យល់វិធានការ​បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារបរិស្ថាន។ នៅទីនេះ​
លោក Tran The Ngoc បានសម្ដែងក្តីបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ
​ក្រសួងបរិស្ថានអាហ្វ្រីក​ខាង​​ត្បូងពិសេសគឺចែករំលែកបទពិសោធន៍គ្រប់គ្រង់
កាកសំណល់ឧស្សាហកម្ម។

        លោក Mark Gordon ប្រធានអគ្គនាយកដ្ឋានក្រសួងបរិស្ថានអាហ្វ្រីក​ខាង​ត្បូង​
បាន​លើកច្បាស់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបង្ហាញបំណងនិង​ការ​
ខំប្រឹង​ប្រែង​របស់រដ្ឋាភិបាលនិងដំបន់នានានៃប្រទេសទាំងពីរក្នុងការបង្កើនទំនាក់
​ទំនង​សហប្រតិបត្តិ​​ការ​កាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃរវាងវៀតណាមនិង​
អាហ្វ្រីក​ខាងត្បូង។ លោកបានសង្កត់ធ្ងន់ថា អាហ្វ្រីកខាងត្បូងនិងវៀតណាម​មាន​
សក្ដានុភាព​ជា​ច្រើនដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងលើច្រើនវិស័យក្នុងនោះមាន​វិស័យ
ការពារ​បរិស្ថានផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ