ខេត្ត Tien Giang រំលឹកខួបអនុស្សរវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូង វៀតណាមឯកភាពប្រទេសជាតិ
|
ខេត្ត Tien Giang រំលឹកខួបអនុស្សរវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូង វៀតណាមនិងឯកភាពប្រទេសជាតិ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ មេសា ខេត្ត Tien Giang (ភាគកណ្ដាលវៀតណាម) បានរៀបចំពិធីរំលឹកខួបអនុស្សរវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូង
វៀតណាមឯកភាពប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ អនុប្រធារដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យថ្នាក់ដឹកនាំនិងប្រជាជននៅខេត្ត
Tien Giang ពង្រីកថែមទៀតនូវប្រពៃណីបដិវត្តន៍ស្មារតីសាមគ្គីភាពក្នុងដំណាក់
កាលថ្មី៖
“ភារកិច្ចជួរមុខនិងនាពេលខាងមុខរបស់ខេត្ត Tien Giang គឺប្រមូលផ្តុំអនុវត្តល្អការ កសាងបក្សនិងបន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌របស់លោក
ប្រធាន ហូជីមិញ។ ទន្ទឹមនឹងនោះ យើងត្រូវធ្វើល្អការងារបង្ការប្រឆាំងនឹងអំពើ
ពុករលួយនិង ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល ពង្រីកប្រជាធិបតេយ្យ ផ្លាស់ប្តូរ
ថ្មីការដឹកនាំជាដើម៕”