ខេត្ត Tra Vinh ត្រូវពង្រីកថែមទៀតចំពោះឧត្តមភាពវិនិយោគ
|
ខេត្ត Tra Vinh ត្រូវពង្រីកថែមទៀតចំពោះឧត្តមភាពវិនិយោគ |
(VOVworld)_នាព្រឹកថ្ងៃទី ២៤ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសិទស្ដីអំពីការពន្លឿនវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម) ឆ្នាំ ២០១៧។ ថ្លែងមតិនៅទីនេះនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃថា Tra Vinh ជាទឹកដីសម្បូរជីជាតិ ពោរពេញទៅដោយសក្តានុភាពអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីមានក្ដីសង្ឃឹមថា Tra Vinh នឹងក្លាយជាមជ្ឈមណ្ឌលធ្វើពាណិជ្ជកម្មថ្មីមួយនៃភាគខាងត្បូងវៀតណាម ។ នាយករដ្ឋមន្រ្តីបានស្នើឱ្យខេត្ត Tra Vinh គប្បីកសាងរូបសណ្ឋានតភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ផ្អែកលើមូលដ្ឋាននៃកិច្ចការពារបរិស្ថាន ខេត្តក៏គប្បីទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្ម ក្នុងនោះមានឧស្សាហកម្មថាមពលកកើតឡើងវិញ ឧស្សាហកម្មកែច្នៃកសិកម្ម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញផ្ដល់អនុសាសថា៖
“កសិករចង់ក្លាយជាអ្នកមាននៅស្រុកកំណើតរបស់ខ្លួនគប្បីមានគំនិតលោតផ្លោះ ។ កសិករអាចរួមចំណែកដោយកម្លាំងកាយឬទុនជាដីស្រែរបស់ខ្លួនដើម្បីរួមជាមួយអ្នកវិនិយោគបង្កើតជាសហគ្រាសដែលធ្វើសកម្មភាពតាមច្បាប់។កសិករនៅមានសិទ្ធិចំពោះដីស្រែរបស់ខ្លួន ប៉ន្តែថែមទាំងរួមចំណែកជាកម្លាំងកាយ ឲ្យជួល និងរូបភាពផ្សេងៗទៀតដែលសមស្របនឹងច្បាប់ដើម្បីមានដីធំជាងទៀតសំដៅអភិវឌ្ឍន៍ផលិតកម្មទំនិញ ។ មូលដ្ឋានជាច្រើនរបស់វៀតណាមបានអនុវត្តរូបសណ្ឋាននេះ ហើយទទួលបានជោគជ័យ។ ខេត្ត Ha Nam និង ខេត្ត Thai Binh ទទួលបានជោគជ័យហើយ ។ ខ្ញុំជឿជាក់ថាខេត្តTra Vinh ក៏ធ្វើបាន ប្រសិនបើវិនិយោគិនធំៗលើវិស័យកសិកម្ម ជាពិសេសគឺចិញ្ចឹមបង្កង ដាំស្រូវទិន្នផលខ្ពស់នៅTra Vinh” ៕