ខេត្ត Tra Vinh និង Soc Trang រៀបចំការប្រណាំងទូកងអបអរពិធីបុណ្យអកអំបុក

(VOVWORLD) - នៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែវិច្ឆិកា ការប្រណាំងទូកង ខេត្ត Tra Vinh បើក ទូលាយ ដើម្បីអបអរសាទរពិធីបុណ្យ អកអំបុក ឆ្នាំ ២០២៣ របស់ ជនជាតិខ្មែរត្រូវ បានប្រារព្ធឡើងនៅទន្លេ Long Binh ទីក្រុង Tra Vinh។
ខេត្ត Tra Vinh និង Soc Trang រៀបចំការប្រណាំងទូកងអបអរពិធីបុណ្យអកអំបុក - ảnh 1ក្រុមប្រណាំងទូកត្រៀមប្រកួតលើវិញ្ញាសាចម្ងាយ១.០០០ម៉ែត្រផ្នែកបុរស។
(រូបថត៖ Thanh Hoa/TTXVN)
ចូលរួមក្នុងការប្រកួតឆ្នាំនេះមានក្រុមទូកងចំនួន ៩ ក្រុមមកពីខេត្ត Tra Vinh និងក្រុមភ្ញៀវអញ្ជើញមកពីទីរួមខេត្ត Binh Minh ខេត្ត Vinh Long។ លោក Le Van Han ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Tra Vinh បានឲ្យដឹងថា៖ “ការប្រណាំងឆ្នាំនេះមានការចូលរួមពីខេត្តជិតខាងមួយចំនួន ដើម្បីអបអរសាទរបុណ្យអកអំបុកឆ្នាំនេះ។ ពិធីបុណ្យនេះត្រូវបានធ្វើឡើងក្នុងស្មារតីនៃការលើកតម្កើង និងរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ”។
ក្នុងឱកាសនេះ នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ជាតិ ស្រះ Ba Om ក៏បានរៀបចំការតាំងពិព័រណ៌ សកម្មភាពសិល្បៈ និងកីឡាជាច្រើន ដើម្បីបម្រើ ប្រជាពលរដ្ឋខ្មែរក្នុងខេត្ត និងភ្ញៀវទេសចរ ក្នុងឱកាសសប្តាហ៍វប្បធម៌ ទេសចរណ៍ និងពិធីបុណ្យម្ហូបអាហារណាមបូ ដែលភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្ត Tra Vinh ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា។
ក្នុងពេលជាមួយគ្នានោះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ការប្រណាំងទូកង របស់ជនរួមជាតិខ្មែរខេត្ត Soc Trang បានប្រព្រឹត្តទៅនៅលើដងទន្លេ Maspero ទីក្រុង Soc Trang។ ការប្រណាំងឆ្នាំនេះមានការចូលរួមពី អត្តពលិកចំនួន ៤០០០នាក់មកពីខេត្ត Soc Trang និងខេត្ត Bac Lieu ខេត្ត Kien Giang ខេត្ត Can Tho។
ពិធីបុណ្យប្រណាំងទូកងរបស់ជនជាតិខ្មែរនៅខេត្ត Soc Trang ត្រូវបាក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិកាល ពីឆ្នាំមុន ហើយត្រូវបានអង្គការហ្គីណេសវៀតណាមទទួលស្គាល់ជាវិញ្ញាសារកីឡា ដែលមានចំនួនទូកងនិងអត្តពលិកច្រើនជាងគេនៅប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០០៥ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ