ខេត្ត Tuyen Quang នឹងរៀបចំពិធីបុណ្យពន្លឺបាឡុងអន្តរជាតិ

(VOVWORLD) - រួមជាមួយនោះគឺជាមហោស្រពពន្លឺបាឡុងអន្តរជាតិដែលរួមបញ្ចូលគ្នានូវការសម្តែងដោយក្រុមតន្រ្តី Disc Jockey (DJ) ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី ៣០ ខែមេសា; ការជួបប្រាស្រ័យរវាងនិស្សិតជាមួយអ្នកបើកបាឡុងអន្តរជាតិ។

ចាប់ពីថ្ងៃទី ២៧ មេសា ដល់ថ្ងៃទី ២ ឧសភា ខេត្ត Tuyen Quang នឹងរៀបចំកម្មវិធីឆ្នាំទេសចរណ៍ និងពិធីបុណ្យបាឡុងអន្តរជាតិឆ្នាំ ២០២៤ ដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយសក្តានុពល និងគុណសម្បត្តិនៃការអភិវឌ្ឍទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ រួមទាំងអ្នកវិនិយោគផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនូវសកម្មភាពគួរឲ្យទាក់ទាញជាច្រើន ក្នុងនោះមានពិធីបើកកម្មវិធីឆ្នាំទេសចរណ៍ (២៧ មេសា); ពិធីបុណ្យបាឡុងអន្តរជាតិ Tuyen Quang លើកទី៣ នៅទីលាន Nguyen Tat Thanh (ថ្ងៃទី ២៧ មេសា); ការសម្តែង និងបម្រើភ្ញៀវឱ្យទទួលបានបទពិសោធន៍បង្ហោះបាឡុង។ រួមជាមួយនោះគឺជាមហោស្រពពន្លឺបាឡុងអន្តរជាតិដែលរួមបញ្ចូលគ្នានូវការសម្តែងដោយក្រុមតន្រ្តី Disc Jockey (DJ) ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី ៣០ ខែមេសា; ការជួបប្រាស្រ័យរវាងនិស្សិតជាមួយអ្នកបើកបាឡុងអន្តរជាតិ។

ក្រៅពីនោះ ក៏មានសកម្មភាពដូចជា៖ ការតាំងបង្ហាញ និងណែនាំផលិតផលទេសចរណ៍ និងភូមិសិប្បកម្ម Tuyen Quang ឆ្នាំ២០២៤; សន្និសីទតភ្ជាប់ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងភូមិសិប្បកម្មនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ Tuyen Quang; រៀបចំការប្រកួតកីឡាបាល់ទាត់នារីសម្រាប់ជនជាតិភាគតិចនៅខេត្ត Tuyen Quang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ