ខេត្ត Tuyen Quang បន្តពង្រីកសក្តានុភាពដើម្បី អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា


ខេត្ត Tuyen Quang បន្តពង្រីកសក្តានុភាពដើម្បី អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា - ảnh 1
ខេត្ត Tuyen Quang បន្តពង្រីកសក្តានុភាពដើម្បី អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា (Image: VOV)

(VOVworld)- ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបដិវត្តន៍ខែសីហា
ទិវាបុណ្យជាតិ (ថ្ងៃទី ២ កញ្ញា) និង ៤៥ ឆ្នាំនៃការអនុវត្តមតកសាសន៍របស់លោក
ប្រធានហូជីមិញ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំបក្សរភាគដ្ឋអំណាចនិងប្រជាជននៅខេត្ត Tuyen
Quang។ ថ្លែងមតិក្នុងជំនួបធ្វើការជាមួយបណ្ដាថ្នាក់ដឹកនាំខេត្ត អគ្គលេខា Nguyen
Phu Trong បានស្នើរថា៖ នាពេលខាងមុខ ខេត្ត Tuyen Quang ត្រូវអនុវត្តល្អបណ្ដា ភារកិច្ចដែលសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៥ នៃខេត្តបានដាក់ចេញ
ព្រម ទាំង ប្រមូលផ្តុំទៅលើការរៀបចំដ៏ល្អមហាសន្និបាតបក្សភាគខេត្តលើកទី
១៦។ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖

“ខេត្ត Tuyen Quang ត្រូវប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍កសិកម្ម រុក្ខកម្ម អនុវត្តវិទ្យា
សាស្ត្របច្ចេកវិទ្យាចូលក្នុងការនាំចេញផលិតផល។  យើងត្រូវពិនិត្យមើលផ្លាស់ ប្តូររចនាសម្ព័ន្ធយន្តការគ្រប់គ្រងដើម្បីធ្វើអាជីវកម្មប្រៀបខ្លាំងនេះប្រកបដោយ
ប្រសិទ្ធ​ភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ