ខេត្ត Vinh Phuc បំផុស​​ខែមនុស្សធម៌ឆ្នាំ ២០២៤ "ដំណើរមនុស្សធម៌ - ការ​ប្រគល់​និង​ទទួល​សេក្តីស្រលាញ់"

(VOVWORLD) - នាថ្ងៃទី ១៣ ខែឧសភា សមាគមកាកបាទក្រហមខេត្ត Vinh Phuc បានរៀបចំពិធីបំផុសខែមនុស្សធម៌ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់”។ ក្នុងខែមនុស្សធម៌ឆ្នាំនេះ កាកបាទក្រហមខេត្ត Vinh Phuc គ្រប់ជាន់ថ្នាក់មានគោលដៅខិតខំកៀងគរនិងឧបត្ថម្ភប្រជាជនយ៉ាងហោចណាស់ ៤.០០០ - ៤.៥០០ នាក់ ដែលមានស្ថានភាពលំបាក ដោយមានទម្រង់និងជំនួយជាច្រើនប្រភេទ។

ថ្លែងក្នុងពិធីនេះ លោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាមសង្ឃឹមថា កាកបាទក្រហមគ្រប់ជាន់ថ្នាក់ក្នុងខេត្ត មន្ត្រី កម្មាភិបាល អ្នកស្ម័គ្រចិត្ត និងយុវជន នឹងរួមគ្នាកសាងសហគមន៍សាមគ្គីភាព សង្គមជឿនលឿន ពោរពេញដោយក្តីមេត្តាធម៌។ ចាប់ពីពេលនោះមក ដើម្បីឲ្យខែមនុស្សធម៌បានក្លាយជាខែសម្រាប់មនុស្សគ្រប់រូបធ្វើកិច្ចការមនុស្សធម៌ “អង្គការនីមួយៗ បុគ្គលម្នាក់ៗផ្សារភ្ជាប់ជាមួយអាស័យដ្ឋានមនុស្សធម៌” រួមចំណែកអនុវត្តគោលនយោបាយសន្តិសុខសង្គមរបស់បក្ស និងរដ្ឋ។

ខេត្ត Vinh Phuc បំផុស​​ខែមនុស្សធម៌ឆ្នាំ ២០២៤ គណៈកម្មាធិការរៀបចំបានប្រគល់អាហារូបករណ៍ចំនួន ១៨ កញ្ចប់ ដល់សិស្សានុសិស្ស ដោយមានតម្លៃ ២ លានដុងលើមនុស្សម្នាក់។ រូបថត៖ Hoang Hung - VNA

ជួយជ្រោមជ្រែងខែមនុស្សធម៌ឆ្នាំ ២០២៤ កាកបាទក្រហមខេត្ត Vinh Phuc បានទទួលការឧបត្ថម្ភ និងបានចុះឈ្មោះដើម្បីកៀងគរការឧបត្ថម្ភដោយមានតម្លៃសរុបជាង ៣,២ ពាន់លានដុង (១២០.០០០ ដុល្លារអាមេរិក)។ ទន្ទឹមនឹងនោះ ត្រូវសម្របសម្រួលជាមួយអង្គភាពនិងសប្បុរសជនក្នុងខេត្ត ដើម្បីផ្តល់អំណោយ អាហារូបករណ៍ ឧបត្ថម្ភការងាររកស៊ី និងឧបត្ថម្ភសាងសង់ផ្ទះកាកបាទក្រហម ជូនគ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកពិសេសក្នុងខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ