ខេត្ត Vinh Phuc រៀបចំវេទិការពន្លឿនវិនិយោគនៅអាហ្វ្រីកខាងត្បូង


ខេត្ត Vinh Phuc រៀបចំវេទិការពន្លឿនវិនិយោគនៅអាហ្វ្រីកខាងត្បូង - ảnh 1
ខេត្ត Vinh Phuc រៀបចំវេទិការពន្លឿនវិនិយោគនៅអាហ្វ្រីកខាងត្បូង (vietnamplus.vn)

        Vovworld-ចាប់ពីថ្ងៃទី១១ដល់១៥កញ្ញា ក្រុមការងារពន្លឿនវិនិយោគរបស់
​ខេត្ត Vinh Phuc ដឹកនាំដោយលោក Pham Van Vong លេខាគណៈកម្មាធិការ​បក្ស
និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Vinh Phuc បានទៅបំពេញ​ទស្សន​កិច្ច​នៅ
អាហ្វ្រីកខាងត្បូង។

        នាថ្ងៃទី១១កញ្ញា គណៈប្រតិភូបានសហការជាមួយស្ថានទូតវៀតណាម​ប្រចាំ
នៅអាហ្វ្រីកខាងត្បូងរៀបចំវេទិការពន្លឿនវិនិយោគ ឱកាសវិនិយោគ​អាជីវកម្មនៅ
Vinh Phuc វៀតណាមនិងអាហ្វ្រីកខាងត្បូង នៅទីក្រុង Johannesburg របស់អាហ្វ្រីក
ខាងត្បូង។ ថ្លែងមតិនៅវេទិការនេះ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅអាហ្វ្រីកខាង
ត្បូងលោក Le Huy Honag បានឧទ្ទេសនាម​ស្ថានភាពវិនិយោគបរទេសរបស់វៀត
ណាម ទំនាក់ទំនងសេដ្ឋកិច្ច​ពាណិជ្ជកម្ម​និងវិនិយោគរវាងវៀតណាមជាមួយ
អាហ្វ្រីកខាងត្បូងនិងបណ្ដាប្រទេសអាហ្វ្រីកនិយាយរួម អះអាងនូវគោលនយោបាយ
មុនក៏ដូចជាក្រោយរបស់វៀតណាមក្នុង​ការបង្កលក្ខណៈងាយស្រួលដើម្បី
វិនិយោគិនបរទេសធ្វើសកម្មភាពអាជីវកម្ម​ស្ថិរភាពនិងជោគជ័យនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ