ខេត្ត Vinh Phuc រៀបចំសកម្មភាពពន្លឿនការវិនិយោគនៅវ៉ាស៊ីនតោនប្រទេសអាមេរិក
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកម្មវិធីពន្លឿនការវិនិយោគនៅអាមេរិក កាលពីថ្ងៃទី ៤ ខែកញ្ញា ក្រុមការងារពន្លឿមការវិនិយោគខេត្ត Vinh Phuc (វៀតណាម) ដឹកនាំដោយលោក Nguyen Van Tri អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានអញ្ជើញចូលរួមក្នុងសកម្មនភាព វិនិយោគនៅទីក្រុងវ៉ាស៊ីនតោន។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ៤ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកបានរៀបចំសិក្ខាសាលាពន្លឿនការវិនិយោគដោយមានប្រធានបទថា “ឱកាសសហប្រតិបត្តិការវិនិយោគនៅខេត្ត Vinh Phuc ប្រទេសវៀតណាម ” ។ នៅក្នុងសិក្ខាសាលានេះ លោក Nguyen Van Tri បានថ្លែងមតិអំពីស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សក្តានុភាពនិងឱកាសវិនិយោគរបស់ខេត្ត Vinh Phuc។ គិតរហូតដល់ដំណាច់ខែកក្កដាឆ្នាំ ២០១៩ ខេត្ត Vinh Phuc មានគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៣៦២ គម្រោងមកពី ១៧ ប្រទេស និងតំបន់ដែនដី ដោយមានដើមទុនចុះបញ្ជីសរុបជាង ៤,៨ ពាន់លានដុល្លារអាមេរិក ដែលឈរនៅចំណាត់ថ្នាក់ទី ១៩ ក្នុងចំណោមខេត្តចំនួន ៦៣ របស់ប្រទេសវៀតណាក្នុងការទាក់ទាញវិនិយោគបរទេសផងដែរ។ នាពេលបច្ចុប្បន្នខេត្ត Vinh Phuc មានគម្រោងចំនួន ០២ របស់វិនិយោគិនអាមេរិកដែលកំពុងប្រតិបត្តិការក្នុងវិស័យកម្មន្តសាល កែច្នៃដោយមានទឹកប្រាក់វិនិយោគសរុប ១៥,៦ លានដុល្លារអាមេរិកផងដែរ៕