ខេត្ត Vinh Phuc អំពាវនាវវិនិយោគិនអង់គ្លេសមកធ្វើការវិនិយោគ

ខេត្ត Vinh Phuc អំពាវនាវវិនិយោគិនអង់គ្លេសមកធ្វើការវិនិយោគ - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ http://baotintuc.vn/)

(VOVworld)-ស្ថានទូតវៀតណាមប្រចាំអង់គ្លេសបានរួមសហការជាមួយក្រុមការងារ
ខេត្ត Vinh Phuc រៀបចំសិក្ខាសាលា ឧទ្ទេសនាមនូវសក្កានុភាព ក៏ដូចជាគម្រោងការ
អំពាវនាវស្វែងរកការវិនិយោគរបស់ខេត្ត Vinh Phuc ទៅកាន់ក្រុមហ៊ុននានារបស់អង់
គ្លេស។ ថ្លែងមតិក្នុងសិក្ខាសា​លានេះ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស
លោក Nguyen Van Thao បានសង្កត់ ធ្ងន់ថា ក្នុងតំបន់នានាទូទាំងប្រទេសវៀតណាម
នោះ ខេត្ត Vinh Phuc ជាចំណុចភ្លឺមួយអំពី ការអភិវឌ្ឍន៍សេដ្ឋកិច្ច។​ហើយអង្គភាពអា
ជីវកម្មបរទេសជាច្រើនបាននិងកំពុងធ្វើការរកស៊ី ប្រកបដោយជោគជ័យនៅខេត្ត
Vinh Phuc ដូចជា ក្រុមហ៊ុន​Toyota, Honda (របស់ជប៉ុន) Piaggio (របស់អ៊ីតាលី) និង
Heasung Vina, Sindoh (របស់កូរ៉េខាងត្បូង) ជាដើម។

        បញ្ចប់សិក្ខាសាលា ក្រុមហ៊ុននានារបស់អង់គ្លេសបានអះអាងថា នឹងបន្តទំនាក់
ទំនង ជាមួយខេត្ត Vinh Phuc និងស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសសំដៅស្វែង
រកជាក់ ស្តែងឱកាសសហប្រតិបត្តិការនិងសក្កានុភាពវិនិយោគចំពោះក្រុមហ៊ុនរបស់
ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ