ខេត្ត Yen Bai ប្រមូលផ្ដុំប្រភពកំលាំងអភិវឌ្ឍន៍ដំបន់
|
ខេត្ត Yen Bai ប្រមូលផ្ដុំប្រភពកំលាំងអភិវឌ្ឍន៍ដំបន់ (vietnamplus.vn) |
Vovworld-បន្តដំណើរទស្សនកិច្ចនៅបណ្ដាខេត្តភាគពាយ័ព្យ នាថ្ងៃទី៤កុម្ភៈ
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងក្រុមការងារបានមកបំពេញ
ទស្សនកិច្ចនៅខេត្ត Yen Bai សំដៅស្វែងយល់ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់ខេត្តក៏ដូចជាជីវភាពរស់នោរបស់ប្រជាជនបណ្ដាជនជាតិនៅដំបន់។ ថ្លែងមតិ
នៅទីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានបញ្ជាក់ច្បាស់ថា៖
“នាបច្ចុប្បន្ន ចង់ស្វែងរករូបសណ្ឋាននៅដំបន់ព្រៃភ្នំភាគខាងជើងអំពី
វិទ្យាសាស្ត្របច្ចេកវិទ្យាមិនទាន់ឃើញច្បាស់លាស់ឡើយ។ ហេតុនេះហើយត្រូវ
បញ្ជូនកម្មាភិបាលវ័យក្មេងជនបទទៅរៀនសូត្របទពិសោធន៍និងសហប្រតិបត្តិការ
ផ្ទាល់ជាមួយប្រទេសនានាដើម្បីបង្កើតការលោតផ្លោះនិងបើកទូលាយក្នុងដំបន់។
ឥឡូវនេះត្រូវនាំវិទ្យាសាស្ត្រមកដើម្បីបង្កើតរូបសណ្ឋានថ្មីចងសម្ព័ន្ធសេដ្ឋកិច្ចក្នុង
លក្ខណៈសមាហរណកម្ម។”
ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋបានមកសាកសួរសុខទុក្ខជូនពរបុណ្យ
តេតវីរអ្នកម្ដាយវៀតណាមនៅដំបន់ទីក្រុង Yen Bai ទស្សនាឃុំជនបទថ្មី Tan Dong
ស្រុក Tran Yen ផងដែរ៕