ខេត្ត ក្រុង ចំនួន ១៣ នៅតំបន់ដីសណ្តទន្លេ Cuu Long តភ្ជាប់គ្នាស្ដារទេសចរណ៍ឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ខេត្ត ក្រុង ចំនួន ១៣ នៅតំបន់ដីសណ្តទន្លេ Cuu Long ត្រៀមរៀបចំលក្ខខណ្ឌអំពីមូលដ្ឋាន សំភារៈ រៀបចំបើកវគ្គហ្វឺកហ្វឹនប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
ខេត្ត ក្រុង ចំនួន ១៣ នៅតំបន់ដីសណ្តទន្លេ Cuu Long តភ្ជាប់គ្នាស្ដារទេសចរណ៍ឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ |
នារសៀលថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុង Can Tho បានប្រព្រឹត្តទៅសន្និសីទស្តីពី “ការស្ដារ និងអភិវឌ្ឍន៍ទេសចរណ៍ នៅតំបន់ដីសណ្តទន្លេ Cuu Long តាមគន្លងប្រក្រតីភាពថ្មី” ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញនៅតំបន់ដីសណ្តទន្លេ Cuu Long យ៉ាងឆាប់រហ័សនោះ ខេត្ត ក្រុងនានាបានឯកភាពគ្នាត្រូវធានា សុវត្ថិភាពជាអតិបរមាសម្រាប់ភ្ញៀវទេសចរណ៍តាមរយៈវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ ត្រៀមរៀបចំលក្ខខណ្ឌអំពីមូលដ្ឋាន សំភារៈ រៀបចំបើកវគ្គហ្វឺកហ្វឹនប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ជាពិសេសគឺសុក្រិត និងលើកកម្ពស់គុណភាពគោលដៅមកដល់តាមរយៈផលិតផលថ្មី ក្រោយរយៈពេលត្រៀមរៀបចំយ៉ាងយូរ ដើម្បីបើកសកម្មភាពឡើងវិញ។ លោក Le Thanh Phong អនុប្រធានប្រចាំការនៃសមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ យើងត្រូវរួមសហការគ្នាឲ្យបានស្រេចបាច់ដើម្បីបង្កើតគោលដៅទេសចរណ៍សំខាន់ៗ ឧទាហរណ៍ថា យើងត្រូវសហការជាមួយទីក្រុងហូជីមិញ ឬតំបន់ណាមបូខាងកើត ឬតំបន់Trung bo ខាងត្បូង ដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។ លើលពីនេះទៅទៀត ខេត្តក្រុងទាំង ១៣ នៅតំបន់ដីសណ្តទន្លេ Cuu Long បានឯកភាពគ្នាដល់ចុងឆ្នាំ២០២២ រួមគ្នាស្ដារទេសចរណ៍ឡើងវិញដូចឆ្នាំ ២០១៩ ផងដែរ”៕