ខេត្ត ក្រុងជាច្រើនត្រៀមរៀបចំយ៉ាងសកម្ម​សម្រាប់​ការបោះឆ្នោតជ្រើស​តាំង​សមាជិកសភានីតិកាលទី ១៥ និង ក្រុមប្រឹក្សាប្រជាជនសម្រាប់អាណត្តិ ២០២១ - ២០២៦

(VOVWORLD) - គណៈកម្មាធិការរៀបចំការបោះឆ្នោតនីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត Tien Giang បានបើកកិច្ចប្រជុំដើម្បីផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងការត្រៀមរៀបចំសម្រាប់ការបោះឆ្នោត។
ខេត្ត ក្រុងជាច្រើនត្រៀមរៀបចំយ៉ាងសកម្ម​សម្រាប់​ការបោះឆ្នោតជ្រើស​តាំង​សមាជិកសភានីតិកាលទី ១៥ និង ក្រុមប្រឹក្សាប្រជាជនសម្រាប់អាណត្តិ ២០២១ - ២០២៦ - ảnh 1ខេត្ត ក្រុងជាច្រើនត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៥ ខែមីនា គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត Ca Mau និងខេត្ត Binh Phuoc បានប្រគល់សំណុំឯកសាររបស់សមា ជិកសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិ ២០២១-២០២៦ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាម ខេត្ត Ca Mau និងខេត្ត Binh Phuoc ដើម្បីដាក់បញ្ជូលក្នុងបញ្ជីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់លើកទី ២។

នាថ្ងៃដដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតនីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត Tien Giang បានបើកកិច្ចប្រជុំដើម្បីផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងការត្រៀមរៀបចំសម្រាប់ការបោះឆ្នោត និងការអនុម័តលើបញ្ជីឈ្មោះបបឋមអំពីបេក្ខជនសមាជិកសភានីតិកាលទី ១៥ និងបេក្ខជនតំណាង ក្រុមប្រឹក្សាប្រជាជនខេត្តអាណត្តិ ២០២១-២០២៦ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ