ខេត្ត ក្រុងនានា ជួយឧបត្ថម្ភប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ឲ្យទាន់ពេលវេលា
(VOVWORLD) - ខេត្ត បានបង្កលក្ខណៈងាយស្រួលជូនពលករ និយោជក ដើម្បីទទួលបានថវិកាជួយឧបត្ថម្ភយ៉ាងងាយស្រួល។
ខេត្ត បានបង្កលក្ខណៈងាយស្រួលជូនពលករ និយោជក ដើម្បីទទួលបានថវិកាជួយឧបត្ថម្ភយ៉ាងងាយស្រួល (រូបថត៖ TTXVN) |
មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Long An បានឲ្យដឹងថា ដើម្បីជួយឧបត្ថម្ភ ពលករ និងនិយោជក ដែលជួបប្រទះការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ រហូតមកដល់ពេលនេះ ខេត្ត បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជាង ៣៦៥ ពាន់នាក់ ជាមួយថវិកាចំនួន ១៨១ ពាន់លានដុង។ ខេត្ត បានបង្កលក្ខណៈងាយស្រួលជូនពលករ និយោជក ដើម្បីទទួលបានថវិកាជួយឧបត្ថម្ភយ៉ាងងាយស្រួល។
ខេត្ត Phu Tho ទើបបានចេញសេចក្តីសម្រេចស្ដីពីការជួយឧបត្ថម្ភដល់មុខសញ្ញាដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដំណាក់កាលទី ១ ឆ្នាំ ២០២១ ជូនប្រជាពលរដ្ឋចំនួន ៤៥៤ នាក់ជាមួយថរិកាសរុបចំនួន ៥១៥ លានដុងផងដែរ៕