ខេត្ត ក្រុងនានាត្រៀមខ្លួនជាស្រេចសម្រាប់ករណីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នាថ្ងៃទី៧ ខែកក្កដា ថ្នាក់ដឹកនាំខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេសបានចេញ ផ្សាយសេចក្ដីសម្រេចចិត្តសំដៅបង្កើនវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានចេញផ្សាយសារាចរណ៍ ស្ដីពីការបង្កើនអនុវត្តវិធានការបង្ការប្រឆាំងកូវីដ ១៩ ក្នុងស្ថានភាពថ្មី។ សារាចរណ៍ បានតម្រូវឲ្យរឹតបន្តឹងវិធានការបង្ការប្រឆាំងកូវីដ ១៩ ក្នុងស្ថានភាពថ្មី; បង្កើនការ គ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនពីតំបន់ផ្ទុះជម្ងឺចូលមកទីក្រុង; ឃ្លាំមើល គ្រប់គ្រងយ៉ាង ម៉ឺងម៉ាត់មនុស្សមកពីតំបន់ផ្ទុះជម្ងឺ។
ខេត្ត ក្រុងនានាត្រៀមខ្លួនជាស្រេចសម្រាប់ករណីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ - ảnh 1តំបន់ធ្វើចត្តាឡីស័កមួយកន្លែងនៅទីក្រុងហាយហ្វុង។ (រូបថត៖ VOV)
នៅទីក្រុងហាយហ្វុង គណៈកម្មាធិការប្រជាជនទីក្រុងតម្រូវឲ្យមនុស្សទាំងអស់ មកពីទីក្រុងហូជីមិញ ត្រូវធ្វើចត្តាឡីស័កប្រមូលផ្ដុំ រយៈពេល២១ថ្ងៃ។ នៅតាមប៉ូស្តិ៍ គ្រប់គ្រងច្រកទ្វារចូលទីក្រុង ចាប់ពីវេលាម៉ោង១២ថ្ងៃទី៨ ខែកក្កដា ត្រឹមតែអនុញ្ញាត ឲ្យមនុស្សដែលមានលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-2 ក្នុងរង្វង់៥ថ្ងៃ បានចូលទីក្រុងប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ