ខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long រៀបចំ​សកម្មភាព​អបអរសាទរ​ទិវា​រំដោះជាតិ និងបុណ្យសែនខួបស្រេច Hung

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មេសា ទីក្រុង Can Tho បានរៀបចំពិធីសំណេះសំណាល រំលឹកប្រពៃណីតស៊ូដ៏អង់អាចក្លាហានក្នុងអំឡុងខែមេសា ឆ្នាំ ១៩៧៥ ប្រវត្តិសាស្ត្រ ព្រមទាំងរំលឹកពីជីវប្រវត្តិ និងស្នាដៃបដិវត្តន៍របស់លោកប្រធានហូជីមិញ។
ខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long រៀបចំ​សកម្មភាព​អបអរសាទរ​ទិវា​រំដោះជាតិ និងបុណ្យសែនខួបស្រេច Hung - ảnh 1សកម្មភាពអបអរសាទរ

ក្នុងឱកាសខួបលើកទី ៤៨ ទិវាឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៣) ខេត្ត ក្រុងនានានៅតំបបើដីសណ្ដទន្លេ Cuu Long បានរៀបចំសកម្មភាពដែលមានអត្ថន័យជាច្រើន។

នាព្រឹកថ្ងៃទី ២៨ មេសា ទីក្រុង Can Tho បានរៀបចំពិធីសំណេះសំណាល រំលឹកប្រពៃណីតស៊ូដ៏អង់អាចក្លាហានក្នុងអំឡុងខែមេសា ឆ្នាំ ១៩៧៥ ប្រវត្តិសាស្ត្រ ព្រមទាំងរំលឹកពីជីវប្រវត្តិ និងស្នាដៃបដិវត្តន៍របស់លោកប្រធានហូជីមិញ។

ក៏នាព្រឹកថ្ងៃទី ២៨ មេសា គណៈប្រតិភូខេត្ត Vinh Long បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅឈាបនដ្ឋានយុទ្ធជនពលីក្នុងខេត្ត។ ទន្ទឹមនឹងនោះ នៅសារមន្ទីរខេត្ត Vinh Long បានប្រព្រឹត្តិទៅពិធីបុណ្យសែនខួបស្ដេច  Hung។

នៅខេត្ត Ca Mau បានប្រព្រឹត្តិទៅពិធីបុណ្យនំប្រជាប្រិយណាមបូលើកទី ៣។ ពិធីបុណ្យបានឧទ្ទេសនាមនំគ្រប់ប្រភេទផ្សេងៗគ្នារបស់អង្គភាពចំនួន ២៨ មកពីខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long។ ពិធីបុណ្យនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦ មេសា ដល់ថ្ងៃទី ៣ ឧសភា ជាមួយសកម្មភាពជាច្រើនដូចជា៖ តាំងបង្ហាញស្តង់ទំនិញម្ហូបអាហារនំប្រជាប្រិយ តាំងបង្ហាញរូបភាពអំពីទេសចរណ៍ខេត្ត Ca Mau រួមជាមួយនឹងស្តង់ទំនិញពាណិជ្ជកម្ម; ការប្រកួតនំប្រជាប្រិយជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ