ខេត្ត ក្រុងនានាម្ចាស់ការទប់ទល់នឹងភ្លៀង និងគ្រោះមហន្តរាយធម្ម​ជាតិនៅ​សមុទ្រខាងកើត

(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ខុទ្ទកាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បានបើកកិច្ចប្រជុំ ដើម្បីទប់ទល់នឹងសម្ពាធទាប ដែលបណ្ដាលមកពីព្យុះ Goni។
ខេត្ត ក្រុងនានាម្ចាស់ការទប់ទល់នឹងភ្លៀង និងគ្រោះមហន្តរាយធម្ម​ជាតិនៅ​សមុទ្រខាងកើត - ảnh 1 ខេត្ត ក្រុងនានាម្ចាស់ការទប់ទល់នឹងភ្លៀង និងគ្រោះមហន្តរាយធម្មជាតិនៅសមុទ្រខាងកើត (រូបថត៖ TTXVN)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ អនុប្រធានខុទ្ទកាល័យនៃ គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ប្រធាននាយកដ្ឋានទប់ទល់ និងជំនះពុះពារលើផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ នៃអគ្គនាយកដ្ឋានបង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Duc Quang បានស្នើឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាបន្តម្ចាស់ការទប់ទល់នឹងសម្ពាធទាប ព្រមទាំងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍនៃសម្ពាធទាប និងស្ថានភាពជំនន់ទឹកភ្លៀង ។ ទន្ទឹមនឹងនេះ ចេញផ្សារយព្រឹត្តិប័ត្រព្យាករណ៍និងការព្រមាន ជាក់ស្ដែងនៅកន្លែងដែលមានគ្រោះអាសន្នខ្ពស់កើតមាន បាក់ដីដល់ប្រជាជន ដើម្បីចាត់វិធានការទប់ទល់ដោយម្ចាស់ការ ជាពិសេសនៅខេត្ត Quang Nam  Quang Ngai ដែលជាកន្លែងរងការខូចខាតជាច្រើន ដោយជំនន់ទឹកភ្ញៀង និងព្យុះ Movale បណ្ដលឡើងនាពេលថ្មីៗនេះ។

អំពីព្យុះ Atsani នៅដែនសមុទ្រខាងកើតនោះ លោក Nguyen Duc Quang បានស្នើឲ្យមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម ជលសាស្ត្រតាមដានយ៉ាងដិតដល់នូវការវវិឌ្ឍ ព្រមទាំងចេញផ្សារយព្រឹត្តិប័ត្រព្យាករណ៍ និងការព្រមាន ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ