ខេត្ត ថាញ ហ្វា (Thanh Hoa) ជាតំបន់ទី២នៅវៀតណាមដែលព្យាបាលជាសះស្បើយអោយអ្នកឆ្លងវីរុស corona
(VOVWORLD) - អ្នកស្រី Nguyen Thi Trang នៅស្រុក Yen Dinh ខេត្ត ថាញ ហ្វា ជាអ្នកជំងឺដើមដំបូងនៅខេត្ត ថាញ ហ្វា ដែល ត្រូវឆ្លងវីរុស corona ប៉ុន្តែក្រោយពីរយៈពេលព្យាលបាលនាងបានធ្វើតេស្តអវិជ្ជមាន នឹងប្រភេទវីរុសនេះ។
អ្នកស្រី Nguyen Thi Thu Trang ត្រូវបានព្យាបាលនៅមន្ទីរពេទ្យទូទៅខេត្ត Thanh Hoa (រូបថត៖ nld.vn) |
នាព្រឹកថ្ងៃទី៣ខែកុម្ភៈ ករណីឆ្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយ វីរុស Corona ប្រភេទថ្មី (nCoV) ដើមដំបូងនៅខេត្ត ថាញ ហ្វា ភាគកណ្ដាល វៀតណាម បានចេញពីមន្ទីរពេទ្យក្រោយរយៈពេល១០ថ្ងៃព្យាបាល ដោយវិធីដាក់នៅដោយឡែកពីគេ។ អ្នកស្រី Nguyen Thi Trang នៅស្រុក Yen Dinh ខេត្ត ថាញ ហ្វា ជាអ្នកជំងឺដើមដំបូងនៅខេត្ត ថាញ ហ្វា ដែល ត្រូវឆ្លងវីរុស corona ប៉ុន្តែក្រោយពីរយៈពេលព្យាលបាលនាងបានធ្វើតេស្តអវិជ្ជមាន នឹងប្រភេទវីរុសនេះ។
ដូច្នេះហើយ បន្ទាប់ពីទីក្រុងហូជីមិញ ខេត្តថាញ ហ្វា ជាតំបន់ទី២ក្នុង ទូទាំងប្រទេសដែលបានព្យាបាលជាសះស្បើយអោយអ្នកឆ្លងវីរុស corona៕