ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើរ៖កងទ័ពរួមដៃដើម្បីសុខភាពសហគមន៍
(VOV)_ ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើរ៖កងទ័ពរួមដៃដើម្បីសុខភាព
សហគមន៍។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្ដែងឆ្ពោះទៅពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើក
ទី២៥ នៃទិវាបុណ្យប្រជាជនទាំងមូលការពារប្រទេស។ នៅក្នុងសន្និសីទកាសែតនា
ព្រឹក ថ្ងៃទី ១១ កក្កដា សកម្មភាពនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ កក្កដា ដល់ដាច់ខែ
កញ្ញាឆ្នាំ២០១៤ ដោយមានសកម្មភាពជាច្រើន ដូចចា៖ រៀបចំការពិនិត្យព្យាបាលជំ
ងឺដោយ ឥតគិតថ្លៃ ផ្តល់ថ្នាំដោយឥតគិតថ្លៃ វះកាត់បេះដូងអោយកុមារមានស្ថាន
ភាពលំបាក…។ល។
|
វរសេនីយ៍ឯក Le Anh Tuan (qdnd) |
វរសេនីយ៍ឯក Le Anh Tuan ស្នងការរងស្នងការឃោសនាប្រជាជន នៃអគ្គ ស្នងការនយោបាយ បានអោយដឹងថា៖ នេះគឺជាសកម្មភាពមានទ្រង់ទ្រាយធំ១ ដោយមានការចូលរួមរបស់ គិលានុបដ្ឋាករ គិលានុបដ្ឋាយិការ វេជ្ជបណ្ឌិតចំនួនជាង ពីរពាន់នាក់ ចូលរួមដំណើរនេះ។ វរសេនីយ៍ឯក Le Anh Tuan បានអោយដឹងថែមទៀតថា៖
“ ក្នុងដំណើរពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃនេះ ប្រសិនបើរក ឃើញករណីណាដែលត្រូវព្យាបាលជំងឺបន្ទាន់នោះ នឹងបញ្ជូនទៅព្យាបាលនៅមន្ទីរ
ពេទ្យថ្នាក់លើ ហើយគណៈចាត់តាំងកម្មវិធីនឹងផ្តល់ចំណាយព្យាបាលជំងឺនេះ។ យើងខ្ញុំនឹងប្តេជ្ញាចិត្តអនុវត្តខ្លឹមសារនេះ៕”