ខេត្តMieរបស់ជប៉ុនមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់វៀតណាម

ខេត្តMieរបស់ជប៉ុនមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់វៀតណាម - ảnh 1
ឯកអគ្គរដ្ឋទុតវៀតណាមប្រចាំនៅឥណ្ឌាជួបសម្តែងការគួរសមជាមួយ
អភិបាលខេត្ត Mie លោក Suzuki


(VOVworld)-អភិបាលខេត្ត Mie លោក Eikei Suzuki បានសម្តែងនូវគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ រួមចំណែកអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរជប៉ុននិងវៀតណាម។ សេចក្តីប្រកាស ពោលខាងលើត្រូវបានអភិបាលខេត្ត Mie នាំចេញក្នុងដំណើរទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Quoc Cuong ទៅកាន់ខេត្តនេះចាប់ពីថ្ងៃ
ទី៩ដល់ថ្ងៃ១១មេសា។​ថ្លែងមតិក្នុងជំនួបជាមួយលោក Nguyen Quoc Cuong អភិ
បាល Suzuki បានស្វាគមក្រុមការងាររបស់ស្ថានទូតដែលមកបំពេញការងារ នៅ
ខេត្ត Mie។ លោករូបនេះក៏បានសម្តែងនូវមោទនៈចំពោះការដែលខេត្ត Mie បាន
ជ្រើសរើសជាទីកន្លែងរៀបចំបណ្តាសន្និសីទជាន់ខ្ពស់ក្រុម៧ប្រទេសឧស្សាហកម្ម
អភិវឌ្ឍន៍នាំមុខពិភពលោក (G7) និងជាន់ខ្ពស់បើកទូលាយនាថ្ងៃទី២៥និង ទី២៦
ខាងមុខ។ រីឯខ្លួនវិញ លោក Nguyen Quoc Cuong បានអះអាងថា ត្រៀម ខ្លួនជា
ស្រេច ធ្វើជាស្ពានផ្សាភ្ជាប់និងជួយឧបត្ថម្ភខេត្ត Mie ក្នុងការបង្កើនកិច្ចសហប្រតិ
បត្តិការជាមួយតំបន់នានារបស់វៀតណាម។​ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ច
នៅខេត្ត Mie នេះ​លោក Nguyen Quoc Cuong ក៏បានជួបជាមួយប្រធានក្រុម ប្រឹក្សា
ខេត្ត Nakamura Shinichi សមាគមមិត្តភាពជាមួយវៀតណាម រួមទាំង អង្គភាពអា
ជីវកម្មមួយចំនួនរបស់ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ