ខេត្តក្រុង​ចំនួន​៣១នៅវៀតណាម​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​​-១៩​ដល់​កុមារ​អាយុ​ពី៥​ឆ្នាំ​ដល់ក្រោម​១២​ឆ្នាំ

(VOVWORLD) - នៅថ្ងៃទី ២២ ខែមេសា អ្នកជំងឺចំនួន ២៣៣៨ នាក់បន្ថែមទៀតត្រូវបានប្រកាសបានជាសះស្បើយ។ បច្ចុប្បន្នចំនួនករណីជាសះស្បើយសរុបមាន ៩.០៧៩.២៦៥នាក់។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១១.១៦០ ករណី នៅក្នុងខេត្តក្រុងចំនួន ៥៩។ គិតមកទល់ពេលនេះ វៀតណាមមានអ្នកឆ្លង កូវីដ-១៩ ចំនួន ១០.៥៤៤.៣២៤ករណី។
នៅថ្ងៃទី ២២ ខែមេសា អ្នកជំងឺចំនួន ២៣៣៨ នាក់បន្ថែមទៀតត្រូវបានប្រកាសបានជាសះស្បើយ។ បច្ចុប្បន្នចំនួនករណីជាសះស្បើយសរុបមាន ៩.០៧៩.២៦៥នាក់។
ទាក់ទងនឹងការចាក់វ៉ាក់សាំង បន្ទាប់ពីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រយៈពេល១សប្តាហ៍ សម្រាប់កុមារអាយុពី៥ឆ្នាំដល់ក្រោម១២ឆ្នាំ គិតត្រឹមថ្ងៃទី២២ ខែមេសា មានខេត្តក្រុងតចំនួន៣១ បានដាក់ពង្រាយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារក្នុងវ័យអាយុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ