ខេត្តក្រុងជាច្រើននៅវៀតណាមបន្តឲ្យសិស្សនិងនិស្សិតឈប់ការសិក្សា
(VOVWORLD) - គិតដល់រសៀលថ្ងៃទី១៣មីនា មានខេត្តក្រុងប្រមាណ ៣០កន្លែងបាន សម្រេចឲ្យសិស្សានុសិស្សនិងនិស្សិតបន្តឈប់សម្រាកដើម្បីបង្ការជៀសវាងការឆ្លងជំងឺ Covid-19៕
សិស្សនៅខេត្ត Dong Nai ត្រូវបានវាស់សីតុណ្ហភាពរាងកាយមុនពេលចូលក្នុងសាលា (រូបថត៖ tuoitre.vn) |
នាថ្ងៃទី១៣មីនា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចេញ សេចក្ដីសម្រេច អនុញ្ញាតឲ្យសិស្សានុសិស្ស និស្សិតនៅតាមមូលដ្ឋាន អប់រំនានានៅទីក្រុងបន្តឈប់សម្រាកដល់ថ្ងៃទី៥មេសាឆ្នាំ២០២០។ គណៈ កម្មាធិការប្រជាជនទីក្រុងក៏បានស្នើឲ្យក្រសួងអប់រំនិងបណ្ដុះបណ្ដាលកែ សម្រួលតារាងពេលវេលាឆ្នាំសិក្សា២០១៩-២០២០ និងលើកសម័យប្រឡងថ្នាក់វិទ្យាល័យជាតិឲ្យស្របទៅតាមស្ថានភាពនិងការវិវត្តន៍ នៃជំងឺឆ្លង Covid-19 ផងដែរ។
ក្នុងពេលជាមួយគ្នានោះ នាព្រឹកថ្ងៃទី១៣មីនា ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានឲ្យដឹងថា ទីក្រុង បានយល់ស្របជាមួយសំណើរបស់មន្ទីរអប់រំនិងបណ្ដុះបណ្ដាល មន្ទីរការ ងារ យុទ្ធជនពិការនិងសង្គមកិច្ច និងមន្ទីរសុខាភិបាលស្ដីពីការអនុញ្ញាតឲ្យ សិស្សានុសិស្សនិងនិស្សិតនៅទីក្រុងបន្តឈប់សម្រាកពីការសិក្សា។ សិស្សា នុសិស្សនិងនិស្សិតភាគច្រើននឹងឈប់សម្រាកដល់ថ្ងៃទី២៩មីនា។ ចំណែក ឯសិស្សានុសិស្សថ្នាក់វិទ្យាល័យនឹងឈប់ដល់ដំណាច់ថ្ងៃទិ២២មីនា ហើយក្រោយនោះទីក្រុងនឹងប្រជុំដើម្បីសម្រេចលើពេលវេលាទៅរៀនឡើងវិញ។
គិតដល់រសៀលថ្ងៃទី១៣មីនា មានខេត្តក្រុងប្រមាណ៣០កន្លែងបាន សម្រេចឲ្យសិស្សានុសិស្សនិងនិស្សិតបន្តឈប់សម្រាកដើម្បីបង្ការជៀសវាងការឆ្លងជំងឺ Covid-19៕