ខេត្ត-ក្រុងនានាទូទាំងប្រទេសអនុវត្តវិធានការណ៍យ៉ាងតឹងរឹងជាច្រើនដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19
(VOVWORLD) - បន្ទាប់ពីបានដាក់ពង្រាយចំណុចធ្វើតេស្តឆាប់រហ័ស Covid-19 នៅខ័ណ្ឌ Dong Da, ខ័ណ្ឌ Hai Ba Trung, ខ័ណ្ឌ Ba Dinh និងស្រុក Thanh Oai មក ទីក្រុងហាណូយនឹងបន្តដាក់បន្ថែមកន្លែងធ្វើតេស្តឆាប់រហ័សផ្សេងទៀត នៅក្នុងទីក្រុងដោយគោល បំណងមិនត្រឹមតែធ្វើតេស្តឆាប់រហ័សសម្រាប់ករណីដែលទាក់ទងនឹងមន្ទីរពេទ្យ Bach Mai ប៉ុណ្ណោះទេ ថែមទាំងបម្រើប្រជាជននៅតាមខ័ណ្ឌ Dong Da, Thanh Xuan និង Ha Dong ជាដើម។
ខេត្ត-ក្រុងនានាទូទាំងប្រទេសអនុវត្តវិធានការណ៍យ៉ាងតឹងរឹងជាច្រើនដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19 |
ដើម្បីជួយប្រជាជន ទទួលបានព័ត៌មានត្រឹមត្រូវនិងឆាប់រហ័សអំពីការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 ខេត្ត Vinh Phuc បាន បង្ហោះព័ត៌មានអំពី Covid-19 លើអ៊ីនធឺរណែតដោយមានឈ្មោះ គឺ covid.vinhphuc.vn និង covid .vinhphuc.gov.vn ចាប់ពីថ្ងៃទី ១ ខែមេសា។ គេហទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព នូវឯក សារ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ តាមរយៈគេហទំព័រនេះ ប្រជាជនអាចប្រកាសសុខភាពរបស់ខ្លួនតាម អនឡាញនិងតាមរយៈច្រើនភាសាផងដែរ។
ដោយធ្វើតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តីនិងគណៈកម្មាធិការប្រជាជនខេត្ត Yen Bai មន្ទីរដឹកជញ្ជូនខេត្ត Yen Bai បានចេញលិខិតស្នើសុំបញ្ឈប់រាល់យានជំនះដឹកអ្នកដំណើរសាធា រណៈក្នុងខេត្តដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹង Covid-19៕