ខេត្តត្រាវិញ៖ បើកសប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពម្ហូបអាហារតំបន់ណាមបូឆ្នាំ ២០២២

(VOVWORLD) - នាយប់ថ្ងៃទី ២ ខែវិច្ឆិកា ខេត្ត ត្រាវិញ បានប្រារព្ធពិធីបើកសប្តាហ៍វប្បធម៌ ទេស ចរណ៍ - ពិធីបុណ្យម្ហូបអាហារតំបន់ណាមបូ ភ្ជាប់នឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២។

ខេត្តត្រាវិញ៖ បើកសប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពម្ហូបអាហារតំបន់ណាមបូឆ្នាំ ២០២២ - ảnh 1ពិព័រណ៍ពន្លឿនឧស្សាហកម្មនិងពាណិជ្ជកម្មជនបទ - សកម្មភាពសំខាន់ ១ ក្នុងសប្តាហ៍វប្បធម៌-ទេសចរណ៍ឆ្នាំនេះ។ រូបថត៖ VOV
សប្តាហ៍ឆ្នាំនេះប្រព្រឹត្តទៅដោយមានសកម្មភាពដ៏សម្បូរបែប ដែលក្នុងនោះ មាន៖ លំហនំប្រជាប្រិយនិងម្ហូបអាហារប្រចាំតំបន់; សិក្ខាសាលាតភ្ជាប់ទេសចរណ៍ និងឧទ្ទេសនាមពីគោលដៅទេសចរណ៍ថ្មីនៅខេត្តត្រាវិញ; ពិព័រណ៍ពន្លឿនពាណិជ្ជកម្ម និងឧស្សាហកម្មជនបទ; ពិព័រណ៌ឧទ្ទេសនាម និងលើកតម្កើងផលិតផល OCOP ផលិតផលភូមិសិប្បកម្មរបស់ខេត្តត្រាវិញ។ ក្រៅពីនោះ ក៏មានស្តង់តាំងបង្ហាញផលិត ផលដ៏វិសេសវិសាលរបស់ជនរួមជាតិជនជាតិខ្មែរនៅតាមទីរួមខេត្ត ទីរួមស្រុក និង ទីក្រុងចំនួន ៩ ក្នុងតំបន់; មហោស្រពរបាំមិនអាជីពរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ ឆ្នាំ២០២២ រួមជាមួយនឹងការតាំងពិពណ៌ កីឡា ការប្រកួតជាច្រើន។ ល។
សូមបញ្ជាក់ដែរថា សប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពម្ហូបអាហារតំបន់ ណាមបូ ភ្ជាប់នឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីពេល នេះរហូតដល់ដំណាច់ថ្ងៃទី ៨ ខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ