ខេត្តនានានៅភាគកណ្ដាលត្រៀមខ្លួនជាស្រេចទប់ទល់នឹងខ្យល់ព្យុះ Utor
(VOV) /  
|
ខេត្តនានានៅភាគកណ្ដាលត្រៀមខ្លួនជាស្រេចទប់ទល់នឹងខ្យល់ព្យុះ Utor (vov.vn) |
VOV-រដ្ឋអំណាចនិងប្រជាជនរស់នៅលើបណ្ដាកោះស្ថិតនៅភាគកណ្ដាល
កំពុងសកម្មត្រៀមរៀបចំទប់ទល់នឹងសម្ភាធត្រូពិកនិងព្យុះ Utor។ ដល់ឥឡូវនេះ
នាវាស្ទើរតែទាំងអស់របស់អ្នកនេសាទស្រុកកោះ Ly Son ខេត្ត Quang Ngai បាន
ចូលកន្លែងចត់ជៀសវាងខ្យល់ព្យុះ។ គណៈកម្មាធិការបញ្ជាបង្ការប្រឆាំងខ្យល់
ព្យុះទឹកជំនន់ស្រុក Ly Son បានរាយការណ៍ជាមួយសមាគមប្រកបរបរនេសាទ
ត្រីចលនាអ្នកនេសាទរៀបចំទូកនាវាជៀសវាងខ្យល់ព្យុះ។ រដ្ឋអំណាចនិង
ប្រជាជនលើកោះបានផ្ទុកបំរុងស្បៀងអាហារគ្រប់គ្រាន់ក្នុងរយៈពេល១ខែក្នុង
ករណីមានភ្លៀងយូរថ្ងៃ។ លោកស្រី Pham Thi Huong អនុប្រធានគណៈកម្មាធិការ
ប្រជាជនស្រុកកោះ Ly Son ខេត្ត Quang Ngai បានឲ្យដឹងថា៖
“យើងខ្ញុំបានផ្ទុកបំរុងអង្ករប្រមាណ៤៥តោនរីឯថ្នាំសង្កូវក៏ត្រៀមដ៏គ្រប់គ្រាន់
ពិសេសគឺឃុំកោះ An Binh ដែលងាយត្រូវឯកោ។ អំពីវិធានការបង្កាប្រឆាំងខ្យល់ព្យុះទឹកជំនន់គឺស្រុកមានភារកិច្ចតាមដានបំរែបំរួលរបស់ព្យុះ។ ទី២គឺរក្សាការទាក់ទងជាមួយមធ្យោបាយនេសាទត្រីលើសមុទ្រ។”
រីឯនៅឃុំកោះ Tan Hiep ទីក្រុង Hoi An ខេត្ត Quang Nam ទូកនាវានៅធ្វើ
សកម្មភាពជាធម្មតា មានភ្ញៀវទេសចរណ៍ជាង១ពាន់នាក់មកទស្សនាកោះ។ ប៉ុន្តែ
រដ្ឋអំណាចនិងប្រជាជនលើកោះនៅតែតាមដានដោយប្រុងប្រយ័ត្នចំពោះបំរែបំរួលរបស់សម្ភាធត្រូពិកនិងព្យុះ Utor នៅសមុទ្រខាងកើត។ រដ្ឋអំណាចឃុំបានសហការជាមួយប៉ុស៌្តការពារព្រំដែន Cu Lao Cham អនុវត្តវិធានការផ្ទុកបំរងស្បៀងអាហារ
ជួយឧបត្ថម្ភប្រជាជនកែលំអរផ្ទះនៅបង្កាព្យុះទឹកជំនន់៕
-VOV