ខេត្តបន្ទាយមានជ័យរបស់កម្ពុជាមានគោលបំណងពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជានិងវៀតណាម
|
ខេត្តបន្ទាយមានជ័យរបស់កម្ពុជាមានគោលបំណងពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជានិងវៀតណាម (Image: VNA) |
(VOVworld) – ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៦ តំណាងស្ថានកុងស៊ុល
វៀតណាមប្រចាំនៅខេត្តបាតតំបង់ កម្ពុជា លោក Nguyen Dung An បានទៅ
ជូនពរចូលឆ្នាំថ្មីអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ រួមជាមួយមន្ត្រី
រដ្ឋ អំណាចតំបន់និងកំលាំងប្រដាប់អាវុធក្នុងទូទាំងខេត្ត។ ក៏ក្នុងឱកាសនេះដែរ
លោក Nguyen Dung An បានស្នើរឲ្យថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យបន្តបង្កើន
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្តក្រុងរបស់វៀតណាម ហើយ
ស្នើរ ផ្តល់បញ្ជីឈ្មោះសហគ្រាសធំៗក្នុងខេត្តបន្ទាយមានជ័យដើម្បីវិនិយោគិន
វៀតណាមអាចស្វែងរកស្រាវជ្រាវលទ្ធភាពឱកាសសហប្រតិបត្តិការជាមួយ
ខេត្ត បន្ទាយមានជ័យ។ ក្រៅពីនោះ តំណាងអគ្គស្ថានកុងស៊ុលវៀតណាមក៏
បានស្នើរ ឲ្យសមត្ថកិច្ចតំបន់ជួយឧបត្ថម្ភក្រុម K70 នៃបញ្ជាការដ្ឋានខេត្ត Tay
Ninh កងទ័ពប្រជាជនវៀតណាមស្វែងរកនិងប្រមូលឥដ្ឋធាតុរបស់យុទ្ធជន
ស្ម័គ្រចិត្ត វៀតណាមដែលបានពលីជីវិតក្នុងសង្គ្រាមនៅកម្ពុជា។ រីឯខ្លួនវិញ
អភិបាលខេត្ត បន្ទាយមានជ័យ លោក សួន បវរ បានអះអាងនូវការគាំទ្រ
បណ្ដាសំណើររបស់ អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្ត បាត់ តំបង់
ហើយជំរុញកិច្ចសហប្រតិ បត្តិការប្រពៃណីរវាងប្រទេសទាំងពីរឲ្យបានខ្លាំង
ក្លាថែមទៀត៕