ខេត្តភាគខាងជើងវៀតណាមទប់ទល់ជាមួយភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់

(VOVWORLD) -ចំពោះមុខស្ថានភាពភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់និងការបាក់ដីលើទំហំធំតាមបណ្តា ខេត្តភាគខាងជើង នាថ្ងៃទី៤សីហា ឧត្តមសេនីយ៍ឯក To Lam សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល បានផ្ញើសារទូរលេខដល់ប្រធានអង្គភាពនីមួយៗ នៃបណ្តាស្នងការដ្ឋាន បញ្ជាការដ្ឋាន និងអង្គភាពចំណុះក្រសួងមួយចំនួន នាយកនគរបាល និងប៉ូលីសបណ្តាខេត្ត ក្រុងចំណុះមជ្ឈឹម អំពីការទប់ទល់ជាមួយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់។ 


តាមនោះ ថ្នាក់ដឹកនាំក្រសួងនគបាលបានស្នើឲ្យប្រមុខ អង្គភាពនានា ធានាល្អនូវសន្តិសុខ សណ្តាប់ធ្នាប់និងការពារសុវត្ថិភាពសម្រាប់ មនុស្សនិងទ្រព្យសម្បត្តិរបស់ស្ថាប័ន អង្គភាពនិងប្រជាជន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ