ខេត្តហ៊ូប៉ី (ចិន) ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតធ្វើដំណើរសម្រាប់ប្រជាជន

(VOVWORLD) -  នាថ្ងៃទី ១៣ ខែមីនាទីក្រុង Yichang  ខេត្តហ៊ប៉ី ប្រទេស ចិនបានចាប់ផ្តើមបន្ធូរបន្ថយការរិតត្បិតលើការធ្វើដំណើររបស់ប្រជាជន ដែលធ្លាប់បានកំណត់កាលពីមុននោះ ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺរាតត្បាតកូវីដ។
ខេត្តហ៊ូប៉ី (ចិន) ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតធ្វើដំណើរសម្រាប់ប្រជាជន - ảnh 1 មនុស្សពាក់ម៉ាសដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងវូហាន នៃប្រទេសចិន (រូបថត៖ AFP/TTXVN)

យោងតាមសេចក្តីជូនដំណឹង អាជ្ញាធរទីក្រុង Yichang បានអនុញ្ញាតឱ្យប្រជាជនចេញចូលដោយសេរីនៅទីក្រុងនេះ។ លើសពីនេះទៀត ប្រជាជននៅក្រៅខេត្តហ៊ូប៉ីក៏ត្រូវបានអនុញ្ញាតឱ្យ វិលត្រឡប់វិញដែរ ប៉ុន្តែត្រូវប្រើ“ លេខកូដសុខាភិបាលមួយ” ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចអាចឃ្លាំមើលបានផងដែរ។

ទន្ទឹមនឹងនេះ ទីផ្សារទេសចរណ៍នៅក្នុងប្រទេសចិនក៏មានភាពរីកចម្រើនផងដែរនៅក្នុងបរិបទដែលស្ថានភាពជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗហើយ។ គិតត្រឹមដល់ថ្ងៃទី ១១ ខែមីនា រមនីយដ្ឋានប្រមាណ ៤០ % នៅប្រទេសចិនបានបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរឲ្យចូលទស្សនាហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ