ខេត្តហ៊ូប៉ី ប្រទេសចិនជូនដំណឹងថាមានអ្នកស្លាប់ ២៤២ នាក់ បន្ថែមទៀត ដោយវីរុស Covid -19

(VOVWORLD) - ខេត្តហ៊ូប៉ី ប្រទេសចិន បានជូនដំណឹងថា ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 នៅខេត្តនេះ គិតដល់ត្រឹមថ្ងៃទី ១២ ខែកុម្ភៈ បានកើនឡើងដល់ ២៤២ នាក់។ 
ខេត្តហ៊ូប៉ី ប្រទេសចិនជូនដំណឹងថាមានអ្នកស្លាប់ ២៤២ នាក់ បន្ថែមទៀត ដោយវីរុស Covid -19 - ảnh 1 បុគ្គលិកពេទ្យដែលធ្វើការនៅមន្ទីរពេទ្យវាលមួយក្នុងទីក្រុង Wuhan (រូបថត៖ THX/TTXVN)

 

តាមនោះចំនួនអ្នកស្លាប់សរុបនៅក្នុងខេត្តនេះគិតដល់ត្រឹមថ្ងៃទី ១២ ខែកុម្ភៈ មានចំនួន ១.៣១០ នាក់ និងមានចំនួន ១.៣៥០ នាក់នៅទូទាំងប្រទេសចិន។នៅក្នុងសេចក្តីជូនដំណឹងលើគេហទំព័ររបស់ខ្លួននាថ្ងៃទី ១៣ ខែកុម្ភៈ គណៈ កម្មាធិការសុខាភិបាលខេត្តហ៊ូប៉ី បានឲ្យដឹងថា មានអ្នកឆ្លងវីរុសនេះចំនួន ១៤,៨៤០ នាក់ នៅខេត្តនេះ ដែលបាននាំចំនួនអ្នកឆ្លងវីរុស Covid- 19 សរុបនៅខេត្តនេះឡើងដល់ ៤៨.២០៦ នាក់ ចាប់តាំងពីពេលមានការផ្ទុះឡើងជំងឺ នាខែធ្នូឆ្នាំ ២០១៩ ។ គណៈកម្មាធិការសុខាភិបាលខេត្តហ៊ូប៉ី បានប្រកាសថាចាប់ផ្តើមធ្វើរោគវិនិច្ឆ័យជំងឺនេះដោយប្រើវិធីសាស្ត្រព្យាបាលថ្មីចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ