ខុទ្ទការល័យប្រធានរដ្ឋ ត្រូវមានការផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចការបរទេស
(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ត្រួតពិនិត្យជាប្រចាំ និងរៀបចំប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
ទិដ្ឋភាពនៃពិធី (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៣០ នៃទិវាបង្កើតឡើងវិញ (២៥ កញ្ញា ១៩៩២ ២៥ កញ្ញា ២០២២) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១។ អញ្ជើញចូលរួមក្នុងពិធីនេះ មានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Nguyen Xuan Phuc។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូ អញ្ជើញទស្សនាសកម្មភាពរបស់ខុទ្ទការល័យប្រធានរដ្ឋ (រូបថត៖ Viet Cuong/VOV) |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យខុទ្ទកាល័យល័យប្រធានរដ្ឋ ត្រូវមានការផ្លាស់ប្តូរថ្មីជានិច្ច លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសកម្មក្នុងការងារស្រាវជ្រាវ ប្រឹក្សាជាយុទ្ធសាស្ត្របម្រើសកម្មភាពកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសរបស់ប្រធានរដ្ឋនិងអនុប្រធានរដ្ឋ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ត្រួតពិនិត្យជាប្រចាំ និងរៀបចំប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ លើកកំពស់គុណភាពកម្មាភិបាល តាមបាវចនា "ស្មោះត្រង់ ឧស្សាហ៍ព្យាយាម វិជ្ជាជីវៈ ស្វាហាប់ និងច្នៃប្រឌិត"; មានឆន្ទៈនយោបាយរឹងមាំ គុណធម៌សីលធម៌ និងរបៀបរស់នៅសមរម្យ រៀនសូត្រដោយឥតឈប់ឈរ បំពេញជំនាញវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការការងារបានល្អ ប្រកាន់ខ្ជាប់នូវការអនុវត្ត ចាប់យក និងគោរពតាមគោលការណ៍ណែនាំ និងមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុងការស្រាវជ្រាវ ណែនាំ និងបម្រើសកម្មភាពទាំងកិច្ចការផ្ទៃក្នុងនិងក្រៅប្រទេសរបស់ប្រធានរដ្ឋនិងអនុប្រធានរដ្ឋ។ ទន្ទឹមជាមួយគ្នានោះ បំពេញប្រកបដោយជោគជ័យនូវភារកិច្ចនយោបាយរបស់ទីភ្នាក់ងារ ពោលគឺ បំពេញតាមតម្រូវការនៃភារកិច្ចក្នុងស្ថានភាពថ្មី ជាពិសេសក្នុងដំណាក់កាលនៃការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ៕