ខុទ្ទកាល័យប្រធានាធិបតីអ៊ីរាក់អំពាវនាវរដ្ឋសភាជំរុញការបង្កើតរដ្ឋាភិបាលថ្មី
|
ខុទ្ទកាល័យប្រធានាធិបតីអ៊ីរាក់អំពាវនាវរដ្ឋសភាជំរុញការបង្កើតរដ្ឋាភិបាលថ្មី |
(VOV)_ ខុទ្ទកាល័យប្រធានាធិបតីអ៊ីរ៉ាក់ នាថ្ងៃទី ២៦ មិថុនា បានចេញសេចក្ដី អំពាវនាវអោយ រដ្ឋសភាថ្មីរៀបចំកិច្ចប្រជុំ នាថ្ងៃទី១ កក្កដាខាងមុខនេះ ដើម្បីបង្កើត
រដ្ឋាភិបាលថ្មីយ៉ាងឆាប់ៗ។ ខុទ្ទកាល័យរបស់អនុប្រធានាធិបតីអ៊ីរ៉ាក់ លោក Khudair
Al Khuzai ជាអ្នកកាន់ដំណែងជាប្រធានាធិបតី និងជាសម្ព័ន្ធមត្តិជិតស្និទ្ធិរបស់នាយក
រដ្ឋមន្ត្រី Nuri Al Maliki បានអះអាងថា៖កិច្ចប្រជុំរដ្ឋសភានឹងដំណើការក្នុងសប្ដាហ៍ខាង
មុខនេះ។ តាមគំរោង រដ្ឋសភានឹងមានរយៈពេល៣០ថ្ងៃ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មី និង១៥ថ្ងៃទៀត ដើម្បីជ្រើសរើសអ្នកកាន់ដំណែងជានាយករដ្ឋមន្ត្រីដែរ៕