ខុទ្ទកាល័យរដ្ឋាភិបាលត្រូវតែអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះ ស្រាយអនុវត្តគោលដៅដើរទន្ទឹមគ្នា២
(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំមហាសន្និបាត។
ទិដ្ឋភាពនៃមហាសន្និបាតតំណាងបក្សភាគខុទ្ទកាល័យរដ្ឋាភិបាល។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២៦ សីហា បក្សភាគខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានប្រារព្ធមហាសន្និបាតតំណាងបក្សភាគខុទ្ទកាល័យរដ្ឋាភិបាល លើកទី ២៦ អាណត្តិឆ្នាំ២០២០-២០២៥។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំមហាសន្និបាត។
ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Truong Hoa Binh បានសង្កត់ធ្ងន់ទៅលើភារកិច្ចរបស់ខុទ្ទកាល័យរដ្ឋាភិបាលនាពេលខាងមុខយ៉ាងដូច្នេះថា៖
“នៅចំពោះមុខ ដោយស្ថានភាពជម្ងឺ Covid-19 បន្តមានការវិវត្តន៍យ៉ាង ស្មុគស្មាញ ហេតុដូច្នេះ ត្រូវផ្ដោតសំខាន់ទៅលើការធ្វើសេនាធិការ ជំរុញការ អនុវត្តដំណោះស្រាយនានាដែលបានដាក់ចេញ សំដៅសម្រេចប្រកបដោយ ជោគជ័យនូវគោលដៅដើរទន្ទឹមគ្នាពីរ នោះគឺបង្ការ គ្រប់គ្រង និងឆ្លើយ តបប្រកបដោយប្រសិទ្ធភាពនឹងជម្ងឺរាតត្បាតផង ហើយស្ដារសេដ្ឋកិច្ចឡើង វិញ រកឃើញនិងក្ដាប់ជាប់ឱកាសដើម្បីអភិវឌ្ឍប្រទេសជាតិទៀតផង។ ចំពោះកិច្ចការសេនាធិការ ត្រូវតែហ៊ានគិត ហ៊ានលើកឡើងអ្វីៗដ៏ថ្មីថ្មោង ក៏ដូចជាបដិវាទដោយឈរលើស្មារតីស្ថាបនាដើម្បីបម្រើផលប្រយោជន៍ជាតិនិងផលប្រយោជន៍របស់ប្រជាជន”៕