ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងខុទ្ទកាល័យរដ្ឋាភិបាលឡាវបង្កើនកិច្ចសហប្រតិបត្តិការ

ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងខុទ្ទកាល័យរដ្ឋាភិបាលឡាវបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងខុទ្ទកាល័យរដ្ឋាភិបាលឡាវបង្កើនកិច្ចសហប្រតិបត្តិការ
(រូបថតៈ​nhandan.com.vn)

(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅឡាវ តាមសេចក្តីអញ្ជើញ
ពីរដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យឡាវ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ឡាវ លោក
Pheth Phomphiphak នោះ  នាថ្ងៃទី២៧មិនានៅទីក្រុង Luang Prabang ភាគ ខាង​ជើង
ប្រទេសឡាវ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai
Tien Dung និងលោក Pheth Phomphiphak បានអញ្ជើញជាអធិបតីសិក្ខាសា​លាលើក
ទី៥ ស្តីពី “ការងារសេនាធិការបម្រើរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​”។ នៅ
ក្នុងជំនួបនេះ ភាគីទាំងពីរបានប្រមូលផ្តុំ ពិភាក្សានិងផ្លាស់ប្តូរនូវបទពិសោធន៍ ស្តីពី
ការងារសេនាធិការជូនរដ្ឋាភិបាល ជូននាយករដ្ឋមន្ត្រីដ្ឋាភិបាល។ ក្រៅពីនេះ សិក្ខា
សាលាបានធ្វើការពិភាក្សាលើយន្តការធ្វើការជាក់ស្តែងនិងវិធីសាស្ត្រ ដោះស្រាយ
រាល់បញ្ហាទាក់ទិនដល់ការរៀបចំអនុវត្តការងាររបស់ខុទ្ទកាល័យរដ្ឋាភិ បាលផងដែរ។

        មុននោះ នាព្រឹកថ្ងៃដដែល លោក Mai Tien Dung បានអញ្ជើញជួបធ្វើការជាមួយ
 រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យនាយ្រដ្ឋមន្ត្រីឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ