ខុទ្ទកាល័យរដ្ឋសភាអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២០

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣ ខែមករា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាសន្និសីទដើម្បីបូកសរុបការងារនៅឆ្នាំ ២០១៩ និងដាក់ពង្រាយភារកិច្ចរបស់ខុទ្ទ កាល័យរដ្ឋសភាឆ្នាំ ២០២០។

ខុទ្ទកាល័យរដ្ឋសភាអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២០ - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងក្នុងសន្និសីទ (រូបថតៈ TTXVN)

ថ្លែងមតិក្នុងសន្និសីទនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន កោតសរសើរចំពោះលទ្ធផលដែលការិយាល័យរដ្ឋសភាសម្រេចបាន ក្នុងឆ្នាំ ២០១៩ ព្រមទាំងបញ្ជាក់ច្បាស់ថា លទ្ធផលសម្រេចបានទាំងនេះ ក៏ជាទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរ ដែលទាមទារឱ្យខុទ្ទកាល័យត្រូវខិតខំបន្ថែមទៀត ដើម្បីបំពេញភារកិច្ចដែលរដ្ឋស ភាបានប្រគល់ជូនសម្រាប់ឆ្នាំខាងមុខ។

ពោលគឺ នៅឆ្នាំ ២០២០ រដ្ឋសភាវៀតណាមកាន់តួនាទីជាប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១)។ នេះគឺជាកិត្តិយសផង និងមោទនភាព ផង ប៉ុន្តែក៏ជាការទទួលខុសត្រូវខ្ពស់ផងដែរ។ លោកស្រីប្រធានរដ្ឋ អញ្ជើញមានប្រសាសន៍ថា៖ “បន្តការកែលម្អនូវការងារប្រឹក្សានិងបម្រើសកម្មភាពរបស់រដ្ឋសភា។ សមមិត្តត្រូវតាមដានយ៉ាង ដិតដល់នូវកម្មវិធីនិងផែនការដែលបានរដ្ឋសភានិងទីភ្នាក់ងាររបស់រដ្ឋសភាដាក់ចេញ ដើម្បីអភិវឌ្ឍផែនការជាបន្ទាន់ បម្រើដល់ការអនុវត្តន៍ភារកិច្ច។ យោងលើមូលដ្ឋាននោះ ខុទ្ទកាល័យបានបែងចែកពេលវេលាសមស្របសម្រាប់ ដើម្បីស្រាវជ្រាវយ៉ាងស៊ីជម្រៅ ម្ចាស់ការដាក់ចេញសំណើរ និងលើកកម្ពស់គុណភាពនៃការផ្តល់យោបល់និងបម្រើក្នុងវិស័យនីតិប្បញ្ញត្តិនិងសកម្មភាពកិច្ចការបរទេសជាដើម”។

លោកស្រីប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ខុទ្ទកាល័យរដ្ឋសភាចាំបាច់ត្រូវបន្តការផ្សព្វផ្សាយលទ្ធផលនៃការផ្តល់ប្រឹក្សានិងបម្រើដល់កម្មវិធីបច្ចេកវិទ្យាព័ត៌មាន ក្នុងឆ្នាំ ២០១៩ ដើម្បីជំរុញបន្ថែមលើការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការផ្តល់ប្រឹក្សានិងបម្រើសកម្មភាពរបស់រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ