ខុទ្ធកាល័យរដ្ឋាភិបាលវៀតណាមនិង ស្ថាប័ន JICA សហការគ្នាកសាងរដ្ឋាភិបាល អេឡិចត្រូនិក
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ខែកញ្ញា ខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម និង ស្ថាប័ន សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំពិធីចុះហត្ថលេខាលើការ ដាក់ឲ្យដំណើរការគម្រោង «កសាងសកម្មភាពរដ្ឋមានជំនាញនិងប្រសិទ្ធភាព សំដៅកែលំអបរិស្ថានអាជីវកម្ម»។
ពិធីចុះហត្ថលេខាលើការ ដាក់ឲ្យដំណើរការគម្រោង «កសាងសកម្មភាពរដ្ឋមានជំនាញនិងប្រសិទ្ធភាព សំដៅកែលំអបរិស្ថានអាជីវកម្ម» |
ក្នុងពិធីនេះមានការចូលរួមរបស់សមាជិកមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានខុទ្ធកាល័យ រដ្ឋាភិបាល លោក Mai Tien Dung រួមទាំងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ វៀតណាម លោក Kunio Omeda ប្រធានស្ថាប័ន JICA Kitaoka Shinichi។ ពិធីចុះហត្ថលេខាដាក់ឲ្យដំណើរការគម្រោងនេះមានគោលដៅបង្កើតការ ព្រមព្រៀងរួមនៃភាគីទាំងពីរសំរាប់ការអនុវត្តផែនការលំអិតនៃគម្រោង។ គោលដៅនៃគម្រោងនេះគឺលើកកម្ពស់គុណភាព និងបង្កើនសមត្ថភាពនៃភ្នាក់ងារ រដ្ឋក្នុងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមក្នុងការបំពេញភារកិច្ចធ្វើសេនាធិការ ចម្រុះ និង សម្របសម្រួលជួយឲ្យរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមក្នុង ដំណើរការកសាងនិងអនុវត្តយន្តការ គោលនយោបាយផងដែរ៕