ខែធ្វើសកម្មភាពដើម្បីកុមារ២០១៤៖ធ្វើសកម្មភាពដើម្បីសង្គមមួយគ្មានអំពើហឹង្សារ គ្មានការរំលោភកុមារ
|
ខែធ្វើសកម្មភាពដើម្បីកុមារ ២០១៤៖ធ្វើសកម្មភាពដើម្បីសង្គមមួយគ្មានអំពើហឹង្សារ គ្មានការរំលោភកុមារ(TTXVN) |
(VOV)_ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានរួមសហការ
ជាមួយបណ្ដាអង្គការសង្គម អង្គការអន្តរជាតិលាតត្រដាងអនុវត្តខែធ្វើសកម្មភាព ដើម្បីកុមារ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ មិថុនា ដោយប្រធានបទ៖ ធ្វើសកម្មភាព ដើម្បីសង្គមមួយគ្មានអំពើហឹង្សារ គ្មានការរំលោភកុមារ។ ពិធីបំផុសខែធ្វើសកម្ម ភាពដើម្បីកុមារ ២០១៤នឹងបានរៀចំឡើងនាថ្ងៃ ៣១ ឧសភា នៅរដ្ឋធានីហាណូយ ដោយបណ្ដាសកម្មភាពស្នូល ដូចជា៖ ប្រពៃណី ចលនសង្គម ជួយឧបត្ថម្ភកុមារ ក្រីក្រ មានស្ថានភាពលំបាកពិសេស រៀបចំបណ្ដាវេទិកា ជំនួបសន្ទនាពីមជ្ឈឹមដល់
តំបន់ ស្ដីពីបណ្ដាការផ្តួចផ្តើមគំនិត គោលនយោបាយ ដែលទាក់ទិនដល់កុមារ ជូន
អំណោយ រៀបចំបណ្ដាសកម្មភាពវប្បធម៌ កីឡាលេងកំសាន្តសំរាប់កុមារ…ជាដើម។ទន្ទឹមនឹងនោះ យុទ្ធនាការផ្សព្វផ្សាយស្ដីពី៖បញ្ឈប់អំពើហឹង្សារចំពោះកុមារ ក៏បាន
បំផុស ចាប់ពីថ្ងៃទី១មិថុនាដល់ថ្ងៃទី៣០សីហាឆ្នាំ២០១៤ផងដែរ៕