ខែធ្វើសកម្មភាពដើម្បីកុមារ២០១៥ដោយប្រធានបទ៖”ផ្ទៀងស្ដាប់កុមារនិយាយ”

ខែធ្វើសកម្មភាពដើម្បីកុមារ២០១៥ដោយប្រធានបទ៖”ផ្ទៀងស្ដាប់កុមារនិយាយ” - ảnh 1
ខែធ្វើសកម្មភាពដើម្បីកុមារ២០១៥ដោយប្រធានបទ៖”ផ្ទៀងស្ដាប់កុមារនិយាយ”

(VOV)_ខែធ្វើសកម្មភាពដើម្បីកុមារ ឆ្នាំ ២០១៥ ត្រូវបានបំផុសឡើងចាប់ពីថ្ងៃ
ទី១ ដល់ថ្ងៃទី៣០ មិថុនា ដោយប្រធានបទ ”ផ្ទៀងស្ដាប់កុមារនិយាយ” ដើម្បីជំរុញ
សិទ្ធិ​ចូលរួមរបស់កុមារ ជាសិទ្ធិ១ក្នុងចំណោមសិទ្ធជាសារវ័ន្តចំនួន៤របស់កុមារ
 តាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិរបស់កុមារ។​ នេះគឺជាឱកាស
ដើម្បីគ្រួសារ ​សាលារៀន និងសង្គមទាំងមូល បន្តមានសកម្មភាពជាក់ស្ដែង ថែទាំ
 និងការពារ​កុមារ ប្រកបដោយល្អប្រសើរជាង។ ស្ដីពីគោលដៅ និងអត្ថន័យ របស់
ខែធ្វើ​សកម្មភាពដើម្បីកុមារ ឆ្នាំ ២០១៥នេះ លោក Dang Hoa Nam ប្រធាន​នាយក
ដ្ឋាន​ការពារថែទាំកុមារ នៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត​ណាម 
បានអោយដឹងថា៖

          “ ខែធ្វើសកម្មភាពដើម្បីកុមារ ជាឱកាសល្អ ដើម្បីចលនាសង្គម ចលនាការ
​អនុវត្តគោលនយោបាយ ច្បាប់ ដែលទាក់ទិនដល់ការអនុវត្តសិទ្ធិចូលរួមរបស់​
កុមារ។ យើងខ្ញុំជ្រើសរើសប្រធានបទ៖”ផ្ទៀងស្ដាប់កុមារនិយាយ” ពីព្រោះកុមារ
មិនអាចអនុវត្តសិទ្ធិចូលរួម​ដោយខ្លួនឯងបានទេ និងយើងត្រូវបង្កលក្ខណះងាយ
ស្រួលអោយប្អូនៗ ដើម្បីប្អូនៗមានឱកាសផ្តល់មតិ គោលបំណងរបស់ខ្លួន។”

          ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋវៀតណាម ជានិច្ចកាលផ្តល់ការយកចិត្តទុក
ដាក់ គ្រប់ប្រភពកម្លាំងសំរាប់កុមារ។ មុននេះ២៥ឆ្នាំ   វៀតណាមបានអនុម័តលើ​
អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិរបស់កុមារ។

          ជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំនេះ មូលនិធិកុមារវៀតណាម
បានលៃទុកទឹកប្រាក់ចំនួន២០ពាន់លានវៀតណាមដុង ដើម្បីរៀបចំសកម្មភាព
​ជាក់ស្ដែងនានា ជូនអំណោយសំរាប់កុមារមានស្ថានភាពលំបាក។ ជាពិសេស​
មូលនិធិ រួមសហការជាមួយតំបន់នានា ចលនាប្រភពកម្លាំង​ ដើម្បីរួម​ចំណែក
អនុវត្តគោលដៅ​ ក្នុងកម្មវិធីធ្វើសកម្មភាពជាតិ ដើម្បីកុមារ ជួយ​ជ្រោមជ្រែងប្រ
ភពកម្លាំង ដើម្បីកសាងសំណង់ផលប្រយោជន៍សង្គម សំរាប់​កុមារនៅតំបន់
ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ កុមារមានស្ថាន​ភាពលំបាកជា
ពិសេស…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ