ខែធ្វើសកម្មភាពដើម្បីសមភាពភេទនិងបង្កាប្រឆាំងអំពើហឹង្សាដោយផ្អែកទៅលើមូលដ្ឋានអំពីភេទ
|
ខែធ្វើសកម្មភាពដើម្បីសមភាពភេទនិងបង្កាប្រឆាំងអំពើហឹង្សាដោយផ្អែកទៅលើមូលដ្ឋានអំពីភេទ |
(VOV)_ខែធ្វើសកម្មភាពដើម្បីសមភាពភេទនិងបង្កាប្រឆាំងអំពើហឹង្សាដោយ
ផ្អែកទៅលើមូលដ្ឋានអំពីភេទដោយប្រធានបទ៖ រួមដៃកាត់បន្ថយអំពើហឹង្សារចំពោះ
នារី និងកុមារី ត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី១៥វិច្ឆិកា ដល់ថ្ងៃទី១៥ធ្នូ។ពិធីបំផុស
ខែធ្វើសកម្មភាពនេះនឹងបានរៀបចំឡើង នាព្រឹកថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ។
នេះជាសកម្មភាពមួយដែលបានក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច រួមសហ
ការជាមួយអង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាមរៀបចំឡើង។ ថ្លែងមតិនៅទី
នេះ លោក Nguyen Trong Dam អនុរដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គម
កិច្ច បានអោយដឹងថា៖
“ គិតដល់នាបច្ចុប្បន្ន បានមានស្ថាប័ន អង្គការក្នុងនិងក្រៅប្រទេសចុះឈ្មោះ
រៀបចំសកម្មភាពចំនួន៣០ក្នុងទូទាំងប្រទេសដើម្បីជួយជ្រោមជ្រែងខែធ្វើសកម្ម
នេះ។ តាមរយៈខែធ្វើសកម្មភាពនេះ យើងសង្ឃឹមថា៖ នឹងរួមវិភាគទានបន្ថែមទៀត
ចំពោះការងារបង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រយសារ លុបចោលអំពើហឹង្សាចំពោះនា
រីនិងកុមារី ដើម្បីគោលដៅ សមភាពភេទ អភិវឌ្ឍន៍របស់នារីវៀតណាម៕”