ខឿនសេដ្ឋកិច្ចឌីជីថលវៀតណាមសម្រេចបានតម្លៃ១២ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩

(VOVWORLD) - វៀតណាមនិងឥណ្ឌូនេស៊ីជាទីផ្សារចំនួន២ដែលមានសេដ្ឋកិច្ចឌីជីថលរីក ចម្រើនយ៉ាងខ្លាំងក្លាជាងប្រទេសសេសសល់នានាក្នុងតំបន់។

យោងតាមរបាយការណ៍ថ្មីបំផុតរបស់ Google Temasek និង Bain & Company ស្ដីពីខឿនសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍ឆ្នាំ២០១៩បានអោយដឹង ថាខឿនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនឹងសម្រេចបានតម្លៃ១២ពាន់លាន ដុល្លាអាមេរិកក្នុងឆ្នាំ២០១៩និង៤៣ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥ លើ បណ្ដាវិស័យដូចជា ពាណិជ្ជកម្មអនឡាញ ទេសចរណ៍អនឡាញ សារព័ត៌មាន អនឡាញនិងការកក់មធ្យោបាយធ្វើដំណើរដោយបច្ចេកវិទ្យា។

        របាយការណ៍នេះបានសង្កត់ធ្ងន់លើនិន្នាការលេចធ្លោបំផុតនៃវិស័យឧស្សាហកម្មឌីជីថលដែលបានកត់សម្គាល់ក្នុងឆ្នាំ២០១៩ ព្រមទាំងវិភាគសក្ដានុពលនា បច្ចុប្បន្ននិងនាអនាគតនៃខឿនសេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍នៅទីផ្សារធំបំផុត ចំនួន៦រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃនិងវៀតណាម។ ក្នុង នោះ វៀតណាមនិងឥណ្ឌូនេស៊ីជាទីផ្សារចំនួន២ដែលមានសេដ្ឋកិច្ចឌីជីថលរីក ចម្រើនយ៉ាងខ្លាំងក្លាជាងប្រទេសសេសសល់នានាក្នុងតំបន់។

        ជាក់ស្ដែងគឺ ខឿនសេដ្ឋកិច្ចឌីជីថលនៃតំបន់ទើបនឹងបានឈានដល់កម្រិត ១០០ពាន់លានដុល្លាអាមេរិកជាលើកដំបូងក្នុងឆ្នាំនេះ កើន៧២ពាន់លានដុល្លា អាមេរិកបើធៀបនឹងឆ្នាំទៅមិញ។ សេដ្ឋកិច្ចឌីជីថលនៅម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរីនិងថៃ មានកំណើនក្នុងចន្លោះពី២០ដល់៣០%ជារៀងរាល់ឆ្នាំ។ ក្នុងពេល ជាមួយគ្នានោះ ឥណ្ឌូនេស៊ីនិងវៀតណាម មានកំណើនហួសពី៤០%ក្នុងមួយឆ្នាំ។

        របាយការណ៍នេះក៏បានអោយដឹងថែមទៀតថា ដោយមានទីក្រុងហាណូយ និងទីក្រុងហូជីមិញដែលស្ថិតនៅក្នុងបញ្ជីឈ្មោះទីក្រុងធំៗចំនួន៧ដែលមានសេដ្ឋកិច្ចឌីជីថលអភិវឌ្ឍនៅក្នុងតំបន់នោះ វៀតណាមបានក្លាយទៅជាទីផ្សារដែល ទទួលបានដើមទុនវិនិយោគធំទី៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយទុនវិនិយោគចំនួន៦០០លានដុល្លាអាមេរិកពីឆ្នាំ២០១៨ដល់ឆមាសទីមួយឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ