ខឿនសេដ្ឋកិច្ចវៀតណាមចាប់ផ្តើមស្រូបយកទុន

(VOVWORLD) - នៅទីក្រុងហូជីមិញ គិតត្រឹមដំណាច់ខែមីនា បំណុលឥណទានសរុបនៅ ទីក្រុងបានកើនឡើង ០,៩៦% បើធៀបនឹងចុងឆ្នាំ ២០២៣។
ខឿនសេដ្ឋកិច្ចវៀតណាមចាប់ផ្តើមស្រូបយកទុន - ảnh 1ទេសាភិបាលរងប្រចាំការនៃធនាគាររដ្ឋលោក Dao Minh Tu

ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ថ្ងៃទី ១៩ ខែមេសា នៅទីក្រុងហាណូយ ទេសាភិបាលរងប្រចាំការនៃធនាគាររដ្ឋលោក Dao Minh Tu បាននិយាយថា គិតត្រឹមថ្ងៃទី ១០ ខែមេសា ឥណទានរបស់ផ្នែកទាំងមូលបានកើនឡើង ១,៣៤% បើធៀបនឹងចុងឆ្នាំ ២០២៣ ខណៈដែលរយៈពេល ២ ខែដើមឆ្នាំ ២០២៤ មានកំណើនអវិជ្ជមាន។ ឥណទានបានកើនឡើងវិញបានបង្ហាញថាខឿនសេដ្ឋកិច្ចបានចាប់ផ្តើមស្រូបយកទុន។ អ្នកជំនាញរំពឹងថាកំណើនឥណទាននឹងឈានដល់ប្រហែល ១៤%-១៥% ក្នុងឆ្នាំនេះ។ នៅទីក្រុងហូជីមិញ គិតត្រឹមដំណាច់ខែមីនា បំណុលឥណទានសរុបនៅ ទីក្រុងបានកើនឡើង ០,៩៦% បើធៀបនឹងចុងឆ្នាំ ២០២៣។ កំណើនឥណទានកើនឡើងវិញបានបង្ហាញពីផលវិជ្ជមានក្នុងការសម្របសម្រួលគោលនយោបាយរូបិយវត្ថុរបស់ធនាគាររដ្ឋ ក្នុងនោះមានគោលនយោបាយអត្រាការប្រាក់ទាប បាននិងកំពុងជំរុញ ផលិតកម្ម អភិវឌ្ឍន៍ ជំរុញអាជីវកម្ម ជួយសហគ្រាសពង្រីក និងអភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្ម។ ប្រសិនបើនិន្នាការកំណើនសេដ្ឋកិច្ច ក៏ដូចជាកំណើនឥណទាន បច្ចុប្បន្ននៅតែបន្តរក្សាបានល្អក្នុងខែមេសា និងខែបន្ទាប់ នោះវានឹងជាមូលដ្ឋានគ្រឹះសម្រាប់វដ្តនៃកំណើនថ្មីនៃខឿនសេដ្ឋកិច្ច និងឥណទានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ