ខំប្រឹងប្រែងកសាងទីក្រុង Tam Ky កាន់តែស្អាតនិងទំនើប
|
ខំប្រឹងប្រែងកសាងទីក្រុង Tam Ky កាន់តែស្អាតនិងទំនើប |
(VOV)_នាយប់ថ្ងៃទី២៤សីហា នៅទីក្រុង Tam Ky ខេត្ត Quang Nam បានប្រព្រឹត្ត
ទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី១១០ឆ្នាំបង្កើត (១៩០៦-២០១៦) និងទទួលគ្រឿង
ឥស្សារិយយស ឯករាជ្យថ្នាក់ទី៣ និងទទួលសេចក្ដីសម្រេចចិត្តទទួលស្គាល់ជាទីក្រុង
ថ្នាក់ទី២ របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់ទីក្រុង Tam Ky និយាយដោយឡែក និង ខេត្ត Quang Nam និយាយរួមទទួលបាន។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើថា៖
“ យើងត្រូវអនុវត្តល្អការកសាង និងគ្រប់គ្រងទីក្រុង ខំប្រឹងប្រែងកសាងទីក្រុង
Tam Ky អោយកាន់តែស្អាត ទំនើប កសាងបរិយាកាសរស់នៅ និងអភិវឌ្ឍន៍និរន្តរ
ភាពសំរាប់ប្រជាជន។ ប្រមូលផ្តុំវិនិយោគ លើកកំពស់ សម្រេចហេដ្ឋារចនាសម្ព័ន្ធនគរ
និងគ្រឹះស្ថានវប្បធម៌ សង្គម។ អនុវត្តល្អការងារអភិរក្ស ពង្រីកតំលៃបណ្ដាមណ្ឌលកេរ្តិ៍
ដំណែលប្រវត្តិសាស្ត្រ វប្បធម៌។ ប្រមូលផ្តុំអភិវឌ្ឍន៍ពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហ
កម្ម បង្កើនការពន្លឿនវិនិយោគ បង្កើតបន្ថែមការងារធ្វើ និងបង្កើនប្រាក់ចំណូល
សំរាប់ប្រជាជន៕”