ខែមករា ឆ្នាំ ២០២៤ កម្ពុជាប្រមូលបាន ៥,៤ លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ

(VOVWORLD) - កាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរបរទេសចូលមកអង្គរសរុបមានជាង ៧៩៨ ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ២០២២។
ខែមករា ឆ្នាំ ២០២៤ កម្ពុជាប្រមូលបាន ៥,៤ លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ - ảnh 1ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជា។ ប្រភព៖ shutterstock.com

ក្នុងខែមករាឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៥,៤ លានដុល្លារអាមេរិក កើនឡើងជាង ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ។ យោងតាមរបាយការណ៍របស់គណៈគ្រប់គ្រងតំបន់អង្គរ បានឲ្យដឹងថា ក្នុងខែមករា មានភ្ញៀវទេសចរបរទេសជាង ១១៥ ពាន់នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ កាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរបរទេសចូលមកអង្គរសរុបមានជាង ៧៩៨ ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ២០២២។

តំបន់អង្គរបុរាណគឺជាជម្រើសចម្បងសម្រាប់ភ្ញៀវទេសចររាល់ពេលដែលពួកគេទស្សនាកម្ពុជា។ មនុស្សម្នាមកទីនេះដើម្បីគយគន់វិមាន និងប្រាសាទដ៏អស្ចារ្យ ហើយជាកន្លែងដែលត្រូវបានទទួលស្គាល់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជាអច្ឆរិយៈវត្ថុមួយក្នុងចំណោមអច្ឆរិយៈវត្ថុទាំង ៧ របស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ