ខែមនុស្សធម៌ឆ្នាំ ២០២៤៖ ដំណើរមនុស្សធម៌ - ផ្តល់និងទទួលសេចក្តីស្រឡាញ់
(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ សមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា “ខែមនុស្សធម៌ឆ្នាំ ២០២៤” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែឧសភា ដោយមានសកម្មភាពជាច្រើនដើម្បីជួយគាំទ្រក្រុមងាយរងគ្រោះក្នុងសហគមន៍។
លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាមបានមានប្រសាសន៍ថា ឆ្នាំនេះ សមាគមខិតខំប្រមូលធនធានហិរញ្ញវត្ថុចំនួន ៤០០ ពាន់លានដុង (១៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តសកម្មភាពសំខាន់ៗក្នុងខែមនុស្សធម៌។ ទន្ទឹមនឹងនោះ កាកបាទក្រហមវៀតណាមនឹងបើកយុទ្ធនាការ “បោះជំហានមេត្តាធម៌រាប់លាន” តាមរយៈកម្មវិធី V-Race ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ សំដៅប្រមូលមនុស្សប្រមាណ ៧០.០០០នាក់ឲ្យចូលរួមដើរនិងរត់ហាត់ប្រាណ តាមនោះគៀងគរថវិកាឧបត្ថម្ភប្រមាណ ៧ ពាន់លានដុង (ជិត ២៩០.០០០ ដុល្លារអាមេរិក)។
ព័ត៌មានពីសមាគមកាកបាទក្រហមវៀតណាម ជូនដំណឹងអំពីខែមនុស្សធម៌ឆ្នាំ ២០២៤ និងយុទ្ធនាការ “បោះជំហានមេត្តាធម៌រាប់លាន” ។ រូបថត៖ VGP/TH |
លោកស្រី Bui Thi Hoa មានប្រសាសន៍ថា៖ “យុទ្ធនាការ “បោះជំហានមេត្តាធម៌រាប់លាន” សំដៅកៀរគរសង្គមទាំងមូលឱ្យចូលរួមក្នុងសកម្មភាពកីឡាទ្រង់ទ្រាយធំ ដើម្បីបង្កើនទំហំនិងចំនួនសមាជិកសង្គមដែលចូលរួមក្នុងការហាត់ប្រាណ ពង្រឹងសុខភាព។ តាមរយៈសកម្មភាពកីឡា យើងនឹងបង្កើតរបៀបរស់នៅវិជ្ជមាន និងរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ផងដែរ”។
នៅឆ្នាំ២០២៣ ក្នុងកំឡុងខែមនុស្សធម៌ កាកបាទក្រហមវៀតណាមបានកៀងគរជំនួយហិរញ្ញវត្ថុជាង ៨៥១ ពាន់លានដុង (៣៣ លានដុល្លារ) ប្រហែល ២,១៣ ដងខ្ពស់ជាងការរំពឹងទុក តាមនោះជួយប្រជាជនខក្រីក្រ និងជនមានស្ថានភាពលំបាកប្រហែល ១,៣លាននាក់ ច្រើនជាង ១៣ដងនៃគោលដៅដែលបានកំណត់៕